សង្រ្គាមឈ្លានពានលុកលុយរបស់រុស្ស៊ីចូលអ៊ុយក្រែនមកទល់ពេលនេះវិវត្តបែបណា?

129
UI Promtion 2021

ប្រទេសរុស្ស៊ីអ៊ុយក្រែន ៖ សម្រាប់ប្រធានាធិបតីបារាំងលោកអេមម៉ានុយអែល ម៉ាក្រុង យល់ថា សង្គ្រាមនៅអ៊ុយក្រែន នាបណ្ដាថ្ងៃខាងមុខនឹងកាន់តែធ្ងន់ធ្ងរឡើងៗ ដោយជម្លោះនោះនឹងមិនងាយចប់ទេ ខណៈអ៊ុយក្រែនខំងើបតតាំង តែប្រជាជនខ្លួនរងគ្រោះពេញបន្ទុកដោយសារការវា.យប្រហាររបស់រុស្សុី ។
ប្រសិនបើអ៊ុយក្រែន ខំត្រដរទប់ទល់នោះ ការទម្លាក់គ្រា.ប់បែក និងការបាញ់ផ្លោង ទាំងកាំភ្លើ.ងធំទាំងមីស៊ីល ព្រមទាំងការដាក់ពង្រាយទ័ពរុស្សុីកាន់តែច្រើននាំឲ្យមានការភ័យខ្លាចចំពោះការផ្ដួលរំលំរដ្ឋាភិបាលអ៊ុយក្រែន និងប្រធានាធិបតីលោក VOLODYMYR ZELENSKY ។ នាយប់ថ្ងៃទី២ ខែមីនា មានស្នូរផ្ទុះយ៉ាងខ្លាំងត្រូវបានស្ដាប់ឮនៅច្រកចូលស្ថានីយរថភ្លើងនាភាគកណ្ដាលក្រុងគៀវ ។ទន្ទឹមនឹងនេះ ការចរចាថ្មីៗនៅប៊ីយេឡូរុស៊ី ត្រូវបានគ្រោងធ្វើនាថ្ងៃទី៣ ខែមីនា រវាងភាគីច្បាំងគ្នាទាំង២ ។ ខាងផ្នែករុស្សុីអះអាងថា បទឈប់បាញ់គ្នាមួយនឹងលើកក្នុងការចរចាវគ្គទី២នោះ ។
ក្រុងខាគៀវ ជាទីក្រុងរងការវា.យប្រហា.រខ្លាំងក្លាបំផុតមួយពីសំណាក់កងទ័ពរុស្សុីតាំងពីចាប់ផ្ដើមជម្លោះមក ។ ក្រុងនោះនៅបន្តរងការវា.យប្រហា.រដោយកងទ័ពរុស្សុី ។ បន្ទាប់ពីការវា.យប្រហា.រ បណ្ដាលឲ្យមនុស្សស្លា.ប់យ៉ាងតិច២១នាក់ កាលពីថ្ងៃទី១ ខែមីនា ។ មានសេចក្ដីរាយការណ៍ពីមនុស្សស្លា.ប់៤នាក់ថ្មីទៀត ដោយមិនគិតពីអ្នករងរបួសផងទេ ។ កងទ័ពរុស្សុីនាព្រឹកព្រលឹម វា.យប្រហា.រទីស្នាក់ការរបស់កងសន្តិសុខអ៊ុយក្រែន និងលើសាកលវិទ្យាល័យ១នៃក្រុងនោះ បណ្ដាលឲ្យមានភ្លើងឆាបឆេះ ។ ប៉ុន្មានម៉ោងមុននេះកងទ័ពអ៊ុយក្រែនអះអាងថា ក្រុងមូស្គូទម្លាក់កងកម្លាំងឆ័ត្រយោងលើទីក្រុងនោះ តែក្រុងខាគៀវនៅតែទប់ទល់ ។
ក្រុង KHERSON ជាទីក្រុងកំពង់ផែមួយត្រូវបានកងទ័ពរុស្សុីអះអាងថា វា.យដណ្ដើមកាន់កា.ប់ទាំងស្រុង ។ នោះជាក្រុងកំពង់ផែគន្លឹះទី២ ដែលកងទ័ពរុស្សុីវា.យដណ្ដើមយកបាន បន្ទាប់ពីក្រុងកំពង់ផែ BERDIANSK ។ ក្រុងកំពង់ផែ សំខាន់មួយទៀត គឺក្រុង MARIOUPOL ក៏កំពុងរងការវា.យប្រហា.រដោយកងទ័ពរុស្សុីដែរ ។
ចំណែកជនភៀសខ្លួនគេចចេញពីសង្គ្រាមនៅអ៊ុយក្រែន ទៅកាន់បណ្ដាប្រទេសជិតខាងឡើងដល់ជាង៨៣៦.០០០នាក់ហើយ មកដល់ថ្ងៃទី១ ខែមីនា ។ រីឯមហាសន្និបាត អ.ស.ប កាលពីថ្ងៃទី២ ខែមីនា បានអនុម័តដំណោះស្រាយមួយ ដែលទាមទារឲ្យរុស្សុីបញ្ឈប់ជាបន្ទាន់ការប្រើកម្លាំងប្រឆាំងអ៊ុយក្រែន ក្នុងការបោះឆ្នោតមួយដែលគាំទ្រដោយប្រទេសដល់ទៅ១៤១ជាសមាជិក ប្រទេស៥ប្រឆាំង និងប្រទេស៣៥អនុប្បវាទ ក្នុងនោះមានចិនដែរ ក្នុងចំណោមប្រទេសជាសមាជិក១៩៣ប្រទេស ។ ប្រទេស៥បោះឆ្នោតប្រឆាំងមាន រុស្សុី បេឡារុស កូរ៉េខាងជើង អេរីត្រេ និងស៊ីរី ៕