កិច្ចសន្ទនាលើកទី២ រុស្ស៊ី និងអ៊ុយក្រែន យល់ព្រម មិនប៉ះពាល់ជនស៊ីវិល និងអនុញ្ញាតឱ្យជម្លៀសចេញពីតំបន់ប្រតិបត្តិការសឹក

321
UI Promtion 2021

បេឡារូស៖ នៅក្នុងកិច្ចចរចា លើកទី២ នាថ្ងៃទី៣ ខែមីនា តំណាងរុស្ស៊ី និងអ៊ុយក្រែន បានព្រមព្រៀងគ្នាលើបទប្បញ្ញត្តិ សម្រាប់បញ្ហាមនុស្សធម៌មួយចំនួន។ នោះគឺរុស្ស៊ី…បេឡារូស៖ នៅក្នុងកិច្ចចរចា លើកទី២ នាថ្ងៃទី៣ ខែមីនា តំណាងរុស្ស៊ី និងអ៊ុយក្រែន បានព្រមព្រៀងគ្នាលើបទប្បញ្ញត្តិ សម្រាប់បញ្ហាមនុស្សធម៌មួយចំនួន។ នោះគឺរុស្ស៊ី និងអ៊ុយក្រែន បានអនុញ្ញាតឱ្យមានការជម្លៀសប្រជាពលរដ្ឋ ចេញពីតំបន់ប្រយុទ្ធគ្នា និងការផ្តល់ជំនួយមនុស្សធម៌ ទៅកាន់តំបន់ ដែលមានការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លា។
អ្នកចរចាអ៊ុយក្រែន បាននិយាយថា នៅក្នុងការចរចាជុំទី២នេះ មិនទាន់ទទួលបានលទ្ធផល ដូចអ្វីដែលអ៊ុយក្រែន ចង់បាននោះទេ។ ក៏ប៉ុន្តែភាគីទាំងពីរ រុស្ស៊ី និងអ៊ុយក្រែន បានយល់ព្រមថា នឹងជួបចរចាគ្នាម្ដងទៀត។ទោះបីជាអ៊ុយក្រែន បានសម្តែងការខកចិត្ត ចំពោះការចរចា នៅជុំទីពីរនេះក៏ដោយ ក៏អ្នកចរចារុស្ស៊ីលោក Vladimir Medinsky បានអះអាងថា ការចរចានេះ បានផ្តល់វឌ្ឍនភាពយ៉ាងច្រើន។
លោក Medinsky បាននិយាយថា “បញ្ហាចម្បង ដែលយើងសម្រេចចិត្ត នៅថ្ងៃនេះ គឺបញ្ហានៃការជួយសង្គ្រោះប្រជាជន និងជនស៊ីវិល ដែលស្ថិតនៅក្នុងតំបន់នៃការប៉ះទង្គិចគ្នា ដោយយោធា។ រុស្ស៊ី អំពាវនាវដល់ជនស៊ីវិល ដែលនៅក្នុងស្ថានភាពគ្រោះថ្នាក់ ដោយសារតែការបន្តប្រយុទ្ធគ្នា នោះត្រូវប្រើប្រាស់ច្រករបៀងមនុស្សធម៌ទាំងនេះ ដើម្បីជម្លៀសចេញពីតំបន់ប្រយុទ្ធគ្នានោះ។
អ្នកចរចារុស្ស៊ី លោក Leonid Slutsky បាននិយាយថា កិច្ចព្រមព្រៀង នៅក្នុងការចរចាជុំទីពីរ ដែលបានព្រមព្រៀងគ្នាលើបញ្ហាមនុស្សធម៌នេះ នឹងត្រូវអនុវត្ត ក្នុងពេលដ៏ខ្លីខាងមុខនេះ៕