ហេតុអ្វីក្បួនរថយន្តប្រវែង ៦៤គីឡូម៉ែត្ររបស់រុស្ស៊ី នៅជិតទីក្រុងគៀវ ឈប់ធ្វើចលនា? នេះបើមើលរូបភាពតាមផ្កាយរណប

408
UI Promtion 2021

ទីក្រុងគៀវ ៖ មន្ត្រីក្រសួងការពារជាតិអង់គ្លេស បាននិយាយថា ក្បួនរថយន្តយោធាដ៏ធំរបស់រុស្ស៊ី មានប្រវែង ៦៤ គីឡូម៉ែត្រ ដែលរូបភាពពីផ្កាយរណប នាពេលថ្មីៗនេះ បានបង្ហាញ នៅជិតរដ្ឋធានី Kyiv របស់អ៊ុយក្រែន ស្ទើរតែមិនផ្លាស់ទីអស់រយៈពេលបីថ្ងៃ មកហើយ ។
ចំណែកឯ មន្ត្រីការពារជាតិអាមេរិក ក៏បាននិយាយដែរថា រុស្ស៊ីនៅតែមានបំណងចង់ឡោមព័ទ្ធ និងដណ្តើមយកទីក្រុងដែលមានមនុស្សប្រហែលបីលាននាក់ រស់នៅ ដោយប្រើយុទ្ធសាស្ត្រឡោមព័ទ្ធ ប្រសិនបើដល់ពេលវេលាចាំបាច់ ។
មន្ត្រីអង់គ្លេស និងអាមេរិក បានលើកឡើងប្រហែលគ្នាថា បញ្ហាភ័ស្តុភារ (អាហារ និងប្រេងឥន្ធនៈ) អាចនឹងកំពុងពន្យឺត ការរុលទៅមុខនៃក្បួនរថយន្របស់កងកម្លាំងរុស្ស៊ី ។
ក្រសួងការពារជាតិ ចក្រភពអង់គ្លេស បានបញ្ចេញព័ត៌មានពីផ្កាយរណប កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ដោយបង្ហាញថា ក្បួនរថយន្តហាក់ដូចជាជាប់គាំង ក្នុងរយៈពេល ៣ថ្ងៃហើយ ដែលនៅចម្ងាយជាង ៣០គីឡូម៉ែត្រ ពីទីក្រុងគៀវ ៕