ស្ត្រីវ័យចំណាស់ម្នាក់ត្រូវបានជនសង្ស័យញៀនស្រាកាប់ជាច្រើនកាំបិតបំណងនិងសម្លាប់ ព្រោះខឹងថាចេះធ្មប់

233
UI Promtion 2021

ខេត្តសៀមរាប ៖ បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា បុរសម្នាក់ញៀ.នស្រាផង និងខឹងជនរងេគ្រោះដែលចេះធ្វើអំពើធ្មប់ផង ក៏ស្រាប់តែយកកាំបិតប៉័ងតោដងដែក ដែលមានប្រវែង២៦សង់ទីម៉ែត្រ ក្នុងគោលបំណងសម្លា.ប់ ។ ហេតុការណ៍នេះ កើតឡើងនៅវេលាម៉ោង២២និង០០នាទីយប់ ថ្ងៃទី៣ ខែមីនា ឆ្នាំ២០២២ ស្ថិតនៅចំណុចលើផ្លូវក្រួសក្រហម ក្នុងភូមិតាយ៉ែក ឃុំតាយ៉ែក ស្រុកសូទ្រនិគម ខេត្តសៀមរាប ។
បើតាមការឱ្យដឹងពីលោកវរសេនីយ៍ទោ ឃីម ផល្លា អធិការនគរបាលស្រុកសូទ្រនិគម បានប្រាប់នៅវេលាម៉ោង៣និង២០នាទីរសៀល នាថ្ងៃទី៤ ខែមីនា ឆ្នាំ២០២២ នេះថា ជនសង្ស័យខាងលើមានឈ្មោះ ប៉ាវ សាន ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរកសិករ ទីកន្លែងកំណើតនៅភូមិប៉ោយស្មាច់ ឃុំតាយ៉ែក ស្រុកសូទ្រនិគម ខេត្តសៀមរាប និងទីលំនៅបច្ចុប្បន្នរស់នៅភូមិតាយ៉ែក ឃុំតាយ៉ែក ស្រុកសូទ្រនិគម ខេត្តសៀមរាប។ ចំណែកជនរងគ្រោះឈ្មោះ ធឿន វ៉ាន ភេទស្រី អាយុ៥០ឆ្នាំ ទីលំនៅភូមិតាយ៉ែក ឃុំតាយ៉ែក ស្រុកសូទ្រនិគម ខេត្តសៀមរាប ។ ក្រោយកើតហេតុ ជនរងគ្រោះត្រូវបានបញ្ជូនមកមន្ទីរពេទ្យបង្អែកស្រុកសូទ្រនិគម តែដោយសាររបួសធ្ងន់ធ្ងរពេក ក្រុមគ្រូពេទ្យក៏បានបញ្ជូនបន្តទៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ដើម្បីធ្វើការជួយសង្គ្រោះបន្ទាន់ផងដែរ។
យោងតាមការបំភ្លឺរបស់សាក្សីម្នាក់មានឈ្មោះ ផាត ផល្លី ភេទស្រី អាយុ៤៥ឆ្នាំ ត្រូវជាអ្នកជិតខាង មានទីលំនៅភូមិតាយ៉ែក ឃុំតាយ៉ែក ស្រុកសូទ្រនិគម ខេត្តសៀមរាប ដែលឃើញហេតុការណ៍ជាក់ស្ដែងផ្ទាល់នឹងភ្នែក បានប្រាប់សមត្ថកិច្ចឱ្យដឹងថា នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង២២និង០០នាទីយប់ ខ្លួនកំពុងតែអង្គុយនៅលើផ្ទះរៀបចំគេងទៅហើយ ស្រាប់តែលឺសម្លេងគេស្រែកហៅឱ្យជួយនៅខាងមុខផ្ទះ រួចខ្លួនក៏ស្ទុះទៅមើល ក៏ស្រាប់តែឃើញជនរងគ្រោះដួលផ្កាប់មុខទៅនឹងដី ហើយជនសង្ស័យកំពុងកា.ប់ពីលើចិញ្ច្រាំជាច្រើនកាំបិតទៀតផង។ ភ្លាមៗនោះ ខ្លួនក៏ជួយស្រែកហៅគេឯងឱ្យជួយ លុះបន្តិចក្រោយមកក៏មានអ្នកជិតខាងបួនទៅប្រាំនាក់ និងកូនប្រុសរបស់ជនរងគ្រោះរត់មកជួយឃាត់បំបែក និងបានរាយការណ៍ជូនសមត្ថកិច្ចតែម្ដង ។
ប្រភពដដែលបន្តថា បន្ទាប់មក ក្រុមគ្រួសារជនរងគ្រោះក៏បាននាំយកជនរងគ្រោះទៅមណ្ឌលសុខភាពឃុំតាយ៉ែក តែដោយសារស្ថានភាពរបួសធ្ងន់ធ្ងរពេក មណ្ឌលសុខភាពក៏បានបញ្ជូនបន្តមកស្រុក និងបន្តទៅខេត្តទៀត ដើម្បីសង្គ្រោះជីវិតជនរងគ្រោះ។
ក្រោយពីទទួលបានការរាយការណ៍ភ្លាម សមត្ថកិច្ចក៏បានចុះទៅកន្លែងកើតហេតុ និងនាំខ្លួនជនសង្ស័យមកអធិការដ្ឋាននគរបាលស្រុកសូទ្រនិគម ដើម្បីសួរនាំ ។ ហើយនៅពេលសមត្ថកិច្ចចុះទៅកន្លែងកើតហេតុនោះ គឺឃើញជនសង្ស័យរងរបួសស្មងជើងខាងឆ្វេង ដោយសារតែការប្រវាយប្រតប់ជាមួយអ្នកដែលមកជួយជនរងគ្រោះ ។
លោកបានបន្ថែមថា បើតាមចម្លើយសារភាពនៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះ ប៉ាវ សាន បានឆ្លើយសារភាពថា «រូបគេពិតជាបានកា.ប់ចិញ្ច្រាំ ក្នុងគោលបំណងសម្លា.ប់ជនរងគ្រោះខាងលើពិតប្រាកដមែន ដោយសារខឹងជនរងគ្រោះចេះធ្មប់ ។
គួរបញ្ជាក់ថា ជនសង្ស័យខាងលើ គឺជាមនុស្សញៀ.នស្រា ជួនកាលពេលស្រវឹងកាន់កាំបិត គំរា.មប្រពន្ធកូនទៀតផង ។ ហើយកន្លងមក ប៉ុស្ដិ៍នគរបាលរដ្ឋបាលតាយ៉ែក ក៏ធ្លាប់បានយកជនសង្ស័យរូបនេះមកសួរនាំ និងអប់រំណែនាំម្តងទៅ២ដងផងដែរ ។
គួរបញ្ជាក់ទៀតថា ចំណែកដកហូតវត្ថុតាងដែលដកហូតបានរួមមាន ៖ កាំបិតប៉័ងតោដងដែក ប្រវែង២៦សង់ទីម៉ែត្រ ។ ហើយក្រោយការធ្វើតេស្តរកសារធាតុញៀ.នទៅលើជនសង្ស័យ ជាលទ្ធផលអវិជ្ជមាន ចំណែកធ្វើតេស្តរកវីរុសកូវីដ១៩ ជាលទ្ធផលក៏អវិជ្ជមាន។

ពាក់ព័ន្ធនឹងករណីខាងលើនេះ នគរបាលស្រុកសូទ្រនិគម បានបញ្ជូនជនសង្ស័យ រួមទាំងវត្ថុតាងទៅកាន់ការិយាល័យជំនាញខេត្ត ដើម្បីបន្តនីតិវិធីផ្លូវច្បាប់ហើយ។ ហើយបច្ចុប្បន្ន ជនសង្ស័យនិងវត្ថុតាង ត្រូវបានកម្លាំងនគរបាលការិយាល័យជំនាញ រៀបចំកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការ បន្តតាមផ្លូវច្បាប់៕