សាកលវិទ្យាល័យឥន្ទ្រវិទ្យា(UI)ទីតាំងគោលភ្នំពេញមានរៀបចំពិធីការពារគម្រោងស្រាវជ្រាវនិក្ខេបបទថ្នាក់បណ្ឌិត ចំនួនបីរូប

97
UI Promtion 2021

ភ្នំពេញ ៖នៅព្រឹកថ្ងៃ សៅរ៍ ៣កើត ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ត្រូវនឹងថ្ងៃទី ០៥ ខែមីនា ២០២២ នៅសាកលវិទ្យាល័យឥន្ទ្រវិទ្យា(UI) ទីតាំងគោលភ្នំពេញ មានរៀបចំពិធីការពារគម្រោងស្រាវជ្រាវនិក្ខេបបទថ្នាក់បណ្ឌិត(Ph.D.) ចំនួនបីរូបៈ
១.បេក្ខជនបណ្ឌិតធឹមសំផូត(ការពារប្លង់បឋម)ក្រោមប្រធានបទៈក្រមសីលធម៌វិជ្ជាជីវៈអ្នកសារព័ត៌មាន ២.បេក្ខជនបណ្ឌិតហេងប៊ុនណា(ការពារប្លង់លម្អិត)ក្រោមប្រធានបទៈយន្តការគតិយុត្តអាជ្ញាធរសេវនកម្មជាតិ
៣.បេក្ខជនបណ្ឌិតខាន់វ៉ាន់(ការពារប្លង់លម្អិត)ក្រោមប្រធានបទៈដំណើរការនៃការគ្រប់គ្រងលិខិតរដ្ឋបាល។
ជាលទ្ធផលគណៈកម្មការបានវាយតម្លៃឱ្យបេក្ខជនបណ្ឌិតទាំងបីរូបបានបន្តការស្រាវជ្រាវនៅជំហានបន្ទាប់ទាំងអស់គ្នា។