សម្តេចក្រឡាហោម ស ខេង អញ្ជើញបើកកិច្ចប្រជុំពិសេសមួយ ដើម្បីដោះស្រាយវិវាទការងារកាស៊ីណូណាហ្គាវើលដ៍

255
UI Promtion 2021

(ភ្នំពេញ)៖ តាមការគ្រោងទុក សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នឹងរៀបចំកិច្ចប្រជុំមួយស្តីពីការដោះស្រាយវិវាទការងារនៃក្រុមហ៊ុនណាហ្គាវើលដ៍ នៅវេលាម៉ោង៣:០០រសៀល ថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២២នេះ ដោយអញ្ជើញថ្នាក់ដឹកនាំនិងសមត្ថកិច្ចពាក់ព័ន្ធ រួមទាំងរដ្ឋបាលរាជធានីភ្នំពេញចូលរួមផងដែរ។ នេះបើតាមប្រភពដែល ពត៌មានទើបទទួលបានពីរដ្ឋបាលរាជធានីភ្នំពេញ។
ប្រភពដដែលបញ្ជាក់ថា សម្ដេចក្រឡាហោម ស ខេង នឹងដឹកនាំកិច្ចប្រជុំនេះ ដោយមានសមាសភាពចូលរួមពីថ្នាក់ដឹកនាំក្រសួងស្ថាបន័សំខាន់ៗរួមមាន៖
១- ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវះ
២- ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌
៣- ឯកឧត្តមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល
៤- ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការ ក្រសួងមហាផ្ទៃ
៥- ឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ
៦- ឯកឧត្តមនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ
៧-ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ
៨- ឯកឧត្តម កើត ឆែ អភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ
៩- ឯកឧត្តម មាន ចាន់យ៉ាដា អភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ
១០- ឯកឧត្តម តាំង ស៊ុនឡាយ ប្រធានសាលាដំបូងរាជធានីភ្នំពេញ
១១- ឯកឧត្តម ច្រឹង ខ្មៅ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ
១២- ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ
១៣- ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ៕