ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានអបអរសាទរចំពោះសមិទ្ធផលថ្មីៗដែលកើតមានទ្បើងជាបន្ត បន្ទាប់សម្រាប់អ្នកស្រុកកងមាស ខេត្ដកំពង់ចាម

89
UI Promtion 2021

(កំពង់ចាម)៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោកបានថ្លែងអបអរសាទរចំពោះសមិទ្ធផលថ្មីៗដែលកើតមានទ្បើងជាបន្តបន្ទាប់សម្រាប់អ្នកស្រុកកងមាស ទាំងការកសាងហេដ្ឋាររចនាសម្ព័ន្ធ និងសំណង់ពុទ្ធ សាសនានានា ជាពិសេសជីវភាពកាន់តែល្អប្រសើររបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ដែល ទាំងនេះពិតជាបង្ហាញឱ្យឃើញអំពីការរីកចម្រើនស្របគ្នាទាំងផ្នែកពុទ្ធចក្រ និងអាណាចក្រ ដោយមិនអាចកាត់ផ្តាច់ពីគ្នាបាន និងពឹងអាស្រ័យគ្នាទៅវិញទៅមក។
ថ្លែងក្នុងពិធីសម្ពោធឆ្លងដាក់ឱ្យប្រើប្រាស់ជាផ្លូវការកុដិ បណ្ណាល័យ និងសមិទ្ធផល នានា ក្នុងវត្តកងត្រង់ណឹង ស្ថិតក្នុងឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម នាព្រឹក ថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២២ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានគូស បញ្ជាក់ ថា ចំពោះភាពជោគជ័យលើសង្គ្រាមប្រយុទ្ធនឹងជំងឺ កូវីដ-១៩ ដែលកម្ពុជាទទួលបាន គឺកើតមាន ទ្បើង ដោយសារប្រតិបត្តិការ ០៣ សំខាន់៖ ទី១. គឺតួអង្គ សម្តេចតេជោនាយករដ្ឋមន្ត្រី ដែល បានធ្វើការដឹកនាំផ្ទាល់នូវយន្តការជាតិប្រយុទ្ធនឹងជំងឺកូវីដ-១៩ តាំងតែពីដើមដំបូងមក ដើម្បី ការពារអាយុជីវិតរបស់ប្រជាពលរដ្ឋពីការស្លាប់ដោយជំងឺដ៏កាចសាហាវមួយនេះ។ សម្តេច បាន ធ្វើការ សម្រេចចិត្តដ៏ត្រឹមត្រូវ រួមជាមួយការសិក្សាស្រាវជ្រាវល្អិតល្អន់ពីក្រុមការងារបច្ចេក ទេស ជំនាញ ដែលមានការពាក់ព័ន្ធ ក្នុងការជ្រើសរើសវ៉ាក់សាំង និងបើកយុទ្ធនាការ ចាក់វ៉ាក់ សាំងនៅទូទាំងផ្ទៃប្រទេស ដើម្បីកាត់បន្ថយការឆ្លងរាលដាល, ភាពធ្ងន់ធ្ងរនៃជំងឺ និងអត្រា មរណភាព ក៏ដូចជាផលប៉ះពាល់ធ្ងន់ធ្ងរដល់ស្ថានភាពសេដ្ឋកិច្ច-សង្គម ។ ទី២. គឺការរួមពួត ដៃចូលរួមសហការគ្នាពីសំណាក់មន្ត្រីរាជការ អាជ្ញាធរដែនដីគ្រប់ជាន់ថ្នាក់ កងកម្លាំងប្រដាប់ អាវុធ និងប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាននៅទូទាំងប្រទេស ក្នុងការអនុវត្តយ៉ាងម៉ឺងម៉ាត់ នូវគ្រប់ វិធានការដែលរាជរដ្ឋាភិបាលបានដាក់ចេញ ជាពិសេសការឧបត្ថម្ភគាំទ្រទាំងកម្លាំងកាយចិត្ត ពេលវេលា និងធនធាន ចូលរួមនៅក្នុងបុព្វហេតុដ៏ឧត្តុងឧត្តមថ្លៃថ្លានេះ។ និងទី៣. គឺជំនឿ ទុកចិត្តរបស់ប្រជាពលរដ្ឋមកលើភាពជាអ្នកដឹកនាំរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី ដែល ស្តែង ឡើងតាមរយៈការចូលរួមយ៉ាងសកម្មផុសផុលទទួលយកការចាក់វ៉ាក់សាំងបង្ការជំងឺ កូវីដ-១៩ ដើម្បីការការពារអាយុជីវិតរបស់ខ្លួន និងក្រុមគ្រួសារ បើទោះបីជាមានការញុះញង់ អូសទាញបន្លាច និងក្លែងបន្លំការពិតពីសំណាក់អ្នកនយោបាយអគតិមួយចំនួនយ៉ាង ណាក៏ ដោយ។

ឯកឧត្តម ឧត្ដមសេនីយ៍ឯកបានលើកឡើងពីតួនាទី គណបក្សប្រជាជនកម្ពុជា ដែល បានបេ្តជ្ញា បន្តខិតខំប្រឹងប្រែងបម្រើប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរទ្បើង ព្រមទាំងផ្តោតលើ ការ បង្កើត សមិទ្ធផលវិជ្ជមាននានាបន្ថែមទៀត ដើម្បីធ្វើយ៉ាងណាជួយលើកកម្ពស់ជីវភាពរស់ នៅរបស់ ប្រជាពលរដ្ឋឱ្យកាន់តែសម្បូរសប្បាយ ប្រកបដោយភាពសុខសាន្ត។ ជាមួយគ្នានេះ ទន្ទឹមនឹងការ ជំរុញ កសាង និងអភិវឌ្ឍន៍ប្រទេស លើដំណើរផ្លូវប្រកបដោយសន្តិភាព និង ស្ថិរភាព ក៏ដូចជាការពង្រឹង កិត្យានុភាពជាតិក្នុងនាមជាប្រទេសអធិបតេយ្យសើ្មមុខស្មើ មាត់ជា មួយគ្រប់បណ្តាប្រទេសតូចធំលើឆាកអន្តរជាតិ។
ឯកឧត្ដម ឧត្ដមសេនីយ៍ឯកមេបញ្ជាការកងទ័ពជើងគោកក៏បានអំពាវដល់បងប្អូន ទាំង អស់ សូម អញ្ជើញទៅចូលរួមបោះឆ្នោតឱ្យបានគ្រប់ៗគ្នា និងសូមបោះឆ្នោតជូនគណបក្ស ប្រជា ជន កម្ពុជា ដើម្បីផ្តល់ឱកាសជូន សម្តេចតេជោ ប្រមុខដឹកនាំគណបក្ស ព្រមទាំងថ្នាក់ ដឹកនាំ សមាជិក សមាជិកា ទាំងអស់បន្តកិច្ចការបម្រើជាតិ និងប្រជាជន ដោយនាំនាវាកម្ពុជា ឆ្ពោះ ទៅកាន់ត្រើយសុភមង្គល និងវឌ្ឍនភាពរុងរឿង៕