សាកលវិទ្យាល័យឥន្ទ្រវិជ្ជា(UI) សាខាខេត្តកំពតបើកការប្រលងបញ្ចប់ ឆមាសទី១ឆ្នាំថ្មី ២០២១-២០២២

201
UI Promtion 2021

ខេត្តកំពតៈនាថ្ងៃអាទិត្យ ១១កើត ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២២សាកលវិទ្យាល័យឥន្ទ្រវិជ្ជាបានបើកសម័យប្រលងបញ្ចប់ឆមាស ទី១សម្រាប់និស្សិត ថ្នាក់បរិញ្ញាបត្រ ជំនាន់ទី១៦ វគ្គ១ មុខវិជ្ជា “ខេមរ ភាសា ” បង្រៀន ដោយលោកសាស្រ្តាចារ្យ បណ្ឌិត ញ៉េប សំណាង នេះគឺជាសកម្មភាពដ៏មមាញិកសស្រាក់សស្រាំញាប់ដៃញាប់ជើងរបស់និស្សិត ថ្នាក់បរិញ្ញាបត្រកំពុងប្រលង នៅសាកលវិទ្យាល័យឥន្ទ្រវិជ្ជា (UI) សាខាខេត្តកំពត ក្នុងបវេសនកាលឆ្នាំសិក្សាថ្មី ២០២១-២០២២។

មិនតែប៉ុណ្ណោះ នៅថ្ងៃអាទិត្យ ១១កើត ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២២ និស្សិត ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ជំនាន់ទី ១១ វគ្គ២ក៏បានប្រលង បញ្ចប់ ឆមាសទី១ មុខ វិជ្ជា “មូលដ្ឋាន គ្រឹះ នៃវិទ្យាសាស្រ្តនយោបាយផងដែរ។
ដែលមុខវិជ្ជានេះបង្រៀន ដោយលោកសាស្រ្ដាចារ្យ បណ្ឌិត ថោយ យ៉ាវ៉ាន់ប្រចាំនៅសាកលវិទ្យាល័យឥន្ទ្រវិជ្ជា (UI)សាខាខេត្តកំពត ក្នុងបវេសនកាលឆ្នាំសិក្សាថ្មី ២០២១-២០២២។
ជាកិច្ចបញ្ជប់នៃការប្រលងក្នុងថ្ងៃនេះលោកសាស្រ្ដាចារ្យ បណ្ឌិត ថោយ យ៉ាវ៉ាន់ និងលោកសាស្រ្តាចារ្យ បណ្ឌិត ញ៉េប សំណាងក៏បានជូនពរដល់និស្សិត ថ្នាក់បរិញ្ញាបត្រ ជំនាន់ទី១៦ វគ្គ១ និងនិស្សិត ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ជំនាន់ទី ១១ វគ្គ២សូមឲ្យនិស្សិតទាំងអស់ទទូលបានជោគជ័យក្នុងការប្រលងឆមាសទី១នេះគ្រប់ៗគ្នានិងជាពិសេសគឺទទូលបាននិទេសអេ៕