ពិធីការពាររបាយការណ៍ស្រាវជ្រាវបញ្ចប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់របស់បេក្ខជន នៅ សំអាត និស្សិតនៃសាកលវិទ្យាល័យឥន្ទ្រវិជ្ជា(UI)

324
UI Promtion 2021

រាជធានីភ្នំពេញ៖ នៅថ្ងៃព្រហស្បតិ៍ ១៥កើត ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង១៦៖០០នាទី នៅសាកលវិទ្យាល័យឥន្ទ្រវិជ្ជា ហៅកាត់ UI បានរៀបចំពិធីការពាររបាយការណ៍ស្រាវជ្រាវបញ្ចប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជូន៖

– បបេក្ខជន៖ នៅ សំអាត ភេទប្រុស
– ឯកទេស៖ វិទ្យាសាស្ត្រនយោបាយ
– ជំនាន់ទី១១ វគ្គទី១
– ប្រធានបទ៖ នយោបាយអភិបាលកិច្ចល្អនៅឃុំជីរោទ៍១ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ
– សាស្ត្រាចារ្យណែនាំ៖ បណ្ឌិតសភាចារ្យ សោម សុមុនី

សមាសភាពគណៈកម្មការវាយតម្លៃ៖
១. បណ្ឌិត ស៊ុ ឈុំឡុង (ប្រធានគណៈកម្មការ)
២. បណ្ឌិត ឈឿន សាវន (សមាជិក)
៣. បណ្ឌិត សុខ សុផល (សមាជិក)
៤. បណ្ឌិតសភាចារ្យ សោម សុមុនី (សាស្ត្រាចារ្យណែនាំ)

របៀបវារៈ៖
១. ប្រកាសកម្មវិធីដោយតំណាងសាកលវិទ្យាល័យ
២. ការធ្វើបទបង្ហាញរបស់បេក្ខជន
៣. ការវាយតម្លៃរបស់គណៈកម្មការ (សំណួរ និងចម្លើយ)
៤. សម្រាកដើម្បីបូកសរុបលទ្ធផល
៥. ប្រកាសលទ្ធផល ដោយប្រធានគណៈកម្មការវាយតម្លៃ
៦. មតិយោបល់របស់បេក្ខជន
៧. ប្រកាសបិទកម្មវិធីដោយប្រធានគណៈកម្មការ
៨. ថតរូបអនុស្សាវរីយ៍

សារបាននៃការរៀបចំពិធីការពាររបាយការណ៍ស្រាវជ្រាវបញ្ចប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់របស់បេក្ខជន ដែលជានិស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៃសាកលវិទ្យាល័យឥន្ទ្រវិជ្ជា(UI) ឯកទេស វិទ្យាសាស្ត្រនយោបាយ ជំនាន់ទី១១ វគ្គ១ បានបំពេញតាមលក្ខខណ្ឌនៃការបណ្តុះបណ្តាលថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់របស់សាកលវិទ្យាល័យឥន្ទ្រវិជ្ជា(UI) ដែលបេក្ខជនបានលើកយកប្រធានបទ “នយោបាយអភិបាលកិច្ចល្អនៅឃុំជីរោទ៍១ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ” សម្រាប់ធ្វើការសិក្សាស្រាវជ្រាវ និងរៀបចំពិធីការពារថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នាពេលនេះ។

ជាលទ្ធផល គណៈកម្មការបានវាយតម្លៃឯកភាពសម្រេចឱ្យបេក្ខជន នៅ សំអាត ជាប់ជាស្ថាពរ៕