សាកលវិទ្យាល័យឥន្ទ្រវិជ្ជា(UI) បានបើកពិធីជួបជុំនិស្សិតថ្នាក់បរិញ្ញាបត្រ ជំនាន់ទី១៦ វគ្គទី១ និងបរិញ្ញាបត្ររង ជំនាន់ទី១៤វគ្គ១ អំពី តម្រង់ទិសសិក្សារបស់និស្សិតក្នុងការសិក្សាឆ្នំាថ្មី២០២១-២០២២

220
UI Promtion 2021

កំពត៖ នាវេលាម៉ោង៨,០០នាទីព្រឹក ថ្ងៃអាទិត្យ ៣រោចខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២០ ខែមីនា ឆ្នាំ ២០២២ នៅសាកលវិទ្យាល័យឥន្រ្ទវិជ្ជា(UI) សាខាខេត្តកំពត បានរៀបចំកម្មវិធីជួបជុំនិស្សិតថ្នាក់បរិញ្ញាបត្រ ជំនាន់ទី១៦ វគ្គទី១ឆ្នាំសិក្សា២០២១-២០២២ ក្រោមអធិបតីភាព លោកបណ្ឌិត ណេន ចិន្តា សាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យឥន្ទ្រវិជ្ជា។

កម្មវិធីជួបជុំនិស្សិតថ្នាក់បរិញ្ញាបត្រជំនាន់១៦វគ្គ១  បានប្រព្រឹត្តទៅនៅសាកលវិទ្យាល័យឥន្ទ្រវិជ្ជា(UI) មានទីតាំងស្ថិតភូមិសុវណ្ណសាគរ សង្កាត់កំពង់កណ្តាល ក្រុងកំពត ខេត្តកំពត ។

ក្នុងកម្មវិធីនេះផងដែរ បណ្ឌិត ណេន ចិន្តា  បានធ្វើបទបង្ហាញជូននិស្សិត អំពីសារៈប្រយោជន៍លើមុខជំនាញឯកទេសនីមួយៗ ដែលនិស្សិតបានជ្រើសរើសសិក្សា ដើម្បីតម្រង់ទិសឱ្យនិស្សិតបានយល់ដឹង  ពីដំណើរការនៃការប្រឡងផ្សេងៗរបស់និស្សិតក្នុងការសិក្សាឆ្នំាថ្មីនេះ ។

លោកបណ្ឌិតក៍បានជម្រុញឱ្យ និស្សិតឱ្យប្រឹងប្រែងយកចិត្តទុកដាក់ស្រាវជ្រាវលើការសិក្សា ដើម្បីពង្រឹងនូវសមត្ថភាពរបស់ខ្លួន ឱ្យក្លាយជាធនធានឆ្នើមក្នុងសង្គម  សម្រាប់ចូលរួមការអភិវឌ្បសង្គមជាតិ និងជាពិសេសជម្រុញឱ្យនិស្សិតមានភាពក្លាហាននិងខិតខំប្រឹងប្រែង ដើម្បីឱ្យទទួលបាននូវចំណេះដឹង ក្នុងការប្រកួតប្រជែងការងារបច្ចុប្បន្ន និងទៅអនាគត។