ការសិក្សារៀនសូត្រ គឺជារឿងមួយយ៉ាងសំខាន់សម្រាប់គោលដៅនៃអនាគត! នឹងអ្វីដែលសំខាន់លើពីហ្នឹង គឺការសិក្សាជ្រើសរើសឱ្យត្រូវមុខជំនាញ និងជ្រើសរើសកន្លែងសិក្សាដែលមានគុណភាព

191
UI Promtion 2021

ខេត្តកំពត៖ដូច្នេះ! បើចង់សិក្សាឱ្យត្រូវចំណុចគោលដៅ និងយល់ដឹងឱ្យកាន់តែស៊ីជម្រៅលើមុខជំនាញ នៃមហាវិទ្យាល័យដែលអ្នកចង់ជ្រើសរើសមែនទេ?

សាកលវិទ្យាល័យឥន្ទ្រវិជ្ជា (UI) តែងតែរៀបចំសិក្ខាសាលាសម្រាប់សិស្ស-និស្សិត ដើម្បីចូលរួមពង្រឹងសមត្ថភាព ចំណេះដឹងសកល,ដល់និស្សិតដែលមិនទាន់បានស្វែងយល់ឱ្យកាន់តែស៊ីជម្រៅ សម្រាប់ឈានចូលសិក្សានៅសាកលវិទ្យាល័យ ដែលជាចំណុចមួយ ដែលមនុស្សយើងឈានដល់ចំណុចត្រូវមានទំនួលខុសត្រូវខ្ពស់ និងមានស្វ័យភាពលើខ្លួនឯង ដែលហៅថាជាយុវវ័យ។

សម្រាប់សិក្ខាសាលានៃសាកលវិទ្យាល័យឥន្ទ្រវិជ្ជា (UI) ដោយមានការចូលរួមក្រោមអធិបតីភាព

-ឯកឧត្តមសាស្រ្តាចារ្យបណ្ឌិត ស៊ុ ឈុំឡុង អនុប្រធានក្រុមប្រឹក្សភិបាល និងជាប្រធានក្រុមប្រឹក្សាបណ្ឌិតវិទ្យាសាស្រ្ត និងគ្រូឧទ្ទេស

-លោកឧកញ៉ាបណ្ឌិត ឡាច សំរោង សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យឥន្ទ្រវិជ្ជា(UI)

គោលបំណងចំបងក្នុងសិក្ខាសាលា ដើម្បីបង្ហាញអំពីសារៈប្រយោជន៍លើមុខជំនាញឯកទេសនីមួយៗក្នុងមហាវិទ្យាល័យ ដែលនិស្សិតបានជ្រើសរើស ដើម្បីតម្រង់ទិសសិក្សារបស់និស្សិតក្នុងការសិក្សាឆ្នំថ្មីនេះ ,,,។

សូមជម្រាបថា សាកលវិទ្យាល័យឥន្ទ្រវិជ្ជា (UI) តែងតែរៀបចំសិក្ខាសាលាសម្រាប់សិស្ស-និស្សិត ចូលរួមបានដោយសេរីទាំង ៤សាខារួមមាន៖

សាខាទី១. រាជធានីភ្នំពេញ, ស្ថិតនៅអគារលេខ I15 ផ្លូវ 265 សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

សាខាទី២. ខេត្តសៀមរាប, ស្ថិតនៅផ្លូវអាជ្ញាធរអប្សរា (ស្ពានរ៉ោករ៉ាក) ភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។

សាខាទី៣. ខេត្តបាត់ដំបង, ផ្លូវលេខ៣ ភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

សាខាទី៤. ខេត្តកំពត, ភូមិសុវណ្ណសាគរ សង្កាត់កំពង់កណ្ដាល ក្រុងកំពត ខេត្តកំពត៕