ប្រអប់ខ្មៅមួយនៃយន្តហោះធ្លាក់នៅប្រទេសចិនភាគខាងត្បូង ត្រូវបានរកឃើញ

232
UI Promtion 2021
យោងតាមមន្ត្រីចិនបានឲ្យដឹងថា ប្រអប់ខ្មៅមួយរបស់យន្តហោះ​ដឹក​អ្នក​ដំណើរដែលបានធ្លាក់នៅប្រទេសចិនភាគខាងត្បូង ត្រូវបានរក​ឃើញ​កាលពីថ្ងៃពុធ ដែលនាំឲ្យក្រុមអ្នកស៊ើបអង្កេតឈានដល់ចំណុច​កាន់​តែកៀក នៃការរកឃើញមូលហេតុសោកនាដកម្ម​អាកាស​ចរណ៍​ធំ​បំផុត​នៅ​ប្រទេសចិន។
ជើងហោះហើរ MU5735 របស់ក្រុមហ៊ុន​អាកាស​ចរណ៍ China Eastern Airlines ផ្ទុកអ្នកដំណើរ ១២៣នាក់ និងសមាជិក​បុគ្គលិក ៩នាក់បានធ្លាក់នៅតំបន់ស្វយ័ត Guangxi Zhuang កាលពីរ​សៀល​ថ្ងៃចន្ទបន្ទាប់ពីចេញដំណើរពីទីក្រុង Kunming ដោយគ្មាន​អ្នក​នៅ​រស់​ណាម្នាក់ត្រូវបានរកឃើញឡើយរហូតមកដល់ពេលនេះ។