
ប្រធានគណៈកម្មការអឺរ៉ុបលោកស្រី Ursula von der Leyen កាលពីថ្ងៃពុធបានប្រកាសថា សហភាពអឺរ៉ុបមានផែនការកាត់បន្ថយការនាំចូលឧស្ម័នយ៉ាងច្រើនពីប្រទេសរុស្ស៊ី។
លោកស្រីនឹងជួបជាមួយប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden នៅថ្ងៃព្រហស្បតិ៍នេះ ដើម្បីពិភាក្សាពីលទ្ធភាពដើម្បីទទួលបានការផ្តល់ឧស្ម័នធម្មជាតិរាវបន្ថែមពីសហរដ្ឋអាមេរិកសម្រាប់ប្លុកអឺរ៉ុបទាំង ២៧ប្រទេស។
លោកស្រីបានថ្កោលទោសផលប៉ះពាល់នៃសង្គ្រាមលើការផ្គត់ផ្គង់ស្បៀងអាហារ និងបានជំរុញឱ្យប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន អនុញ្ញាតឱ្យនាវាដែលពេញទៅដោយស្រូវសាលីធ្វើដំណើរដោយសេរីនៅក្នុងសមុទ្រខ្មៅ ដើម្បីជៀសវាងគ្រោះទុរ្ភិក្សពិភពលោក។
