អង្គការសហប្រជាជាតិ​និយាយ​ថា ​មានការវាយ​ប្រហារ ៦៤លើក​លើ​ហេដ្ឋារចនាសម្ព័ន្ធ​សុខាភិបាល​នៅអ៊ុយក្រែន

112
UI Promtion 2021
ចាប់តាំងពីថ្ងៃទី២៤ ខែកុម្ភៈ ប្រទេសរុស្ស៊ីបានវាយ​ប្រហារ​លើ​អគារ​សុខ​ភាព​ចំនួន ៦៤ទីតាំង​លើ​​បុគ្គលិក​ថែទាំសុខភាព និងរថយន្ត​សង្គ្រោះបន្ទាន់​ក្នុង​ប្រទេស​អ៊ុយក្រែន។
លោក Stéphane Dujarric អ្នកនាំ​អគ្គលេខាធិការ​អង្គការសហប្រជាជាតិនិយាយថា ទិន្នន័យនេះ​ចេញ​មក​ពីអង្គការ​សុខភាព​ពិភពលោក។ លោក Dujarric បានពិភាក្សាពីការ​វាយ​ប្រហារ​នេះ នៅ​ទីស្នាក់ការ​អង្គការ​សហប្រជាជាតិ​ក្នុងទីក្រុងញូវយ៉ក។