អ្នកសារពត៌មាន ១៤រូប ៥ជំនាន់ៗផ្សេងៗគ្នា «ទទួលពានរង្វាន់ លើកទឹកចិត្ត អ្នកសារព័ត៌មាន ប្រាំ សម័យកាល»

179
UI Promtion 2021

ភ្នំពេញៈ ឯកឧត្តម ខៀវ កាញ៉ារីទ្ធ រដ្ឋមន្ត្រីក្រសួងពត៌មាន នៅព្រឹកថ្ងៃទី២៤ ខែមីនា នេះ បានប្រគល់រង្វាន់ជូនអ្នកសារពត៌មានជើងចាស់ និងជំនាន់ថ្មីចំនួន ១៤ រូបមកពី ៥ សម័យកាលផ្សេងៗគ្នា តាំងពីទសវត្សរ៍៧០ មកដល់បច្ចុប្បន្ន។
កម្មវិធី ពានរង្វាន់ លើកទឹកចិត្ត ចំពោះ អ្នកសារព័ត៌មាន ប្រាំសម័យកាល នេះ ត្រូវបាន បង្កើតឡើង ក្នុងគោលបំណង សំខាន់ ៣ ធំៗ គឺ ៖ទី ១. ចូលរួម អភិវឌ្ឍ និង លើកស្ទួយ អ្នកកាសែត ស្ថាប័ន សារព័ត៌មាន និង វិស័យ សារព័ត៌មាន ឱ្យ បន្ត លើចក្ខុវិស័យ ដ៏ រឹងមាំ និង រួមចំណែកដើម្បី វឌ្ឍនភាព សង្គម នៃ ព្រះរាជាណាចក្រ កម្ពុជា។ ទី ២. ជំរុញ ឱ្យ ប្រព័ន្ធ ផ្សព្វផ្សាយ សាធារណៈ ទាំងអស់ ធ្វើការ ពង្រឹង និង ផ្សព្វផ្សាយដោយ តម្រង់ គុណ តម្លៃ នៃ ទស្សនៈ ដ៏ ត្រឹមត្រូវក្នុង សង្គមជាតិ កម្ពុជា ។ ទី ៣. លើកទឹកចិត្ត ដល់ បុគ្គល ក៏ដូចជា ស្ថាប័ន សារព័ត៌មាន ដែល បាន ខិតខំ ប្រឹងប្រែង ធ្វើការ លះបង់និង ជា គំរូ ដ៏ ល្អ ដល់ សង្គម នៅក្នុង ការងារ វិជ្ជាជីវៈ វិស័យ សារព័ត៌មាន នេះ ។
ឯកឧត្តម ខៀវ កា ញា រី ទ្ធ រដ្ឋមន្ត្រីក្រសួង ព័ត៌មាន បានថ្លែងក្រោយពិធីប្រគល់ពានរង្វាន់ថាៈ អ្នកសារព័ត៌មាន អាជីព និង គោរព វិជ្ជាជីវៈ អាច សរសេរ អត្ថបទ របស់ ខ្លួន រហូត ធ្វើ ឲ្យ ថ្នាក់ដឹកនាំ សម្រេចចិត្ត ធ្វើ អ្វីមួយ បាន ។ នៅ ពេល មាន សន្តិភាព គេ មិនសូវ ឲ្យ តម្លៃ អ្នក សារព័ត៌មាន នោះ ទេ ប៉ុន្តែ អ្នក ព័ត៌មាន ចាំបាច់ ណាស់ ក្នុង ការ ទាមទារ ចំណេះដឹង ច្រើន និង ជំនាញ ។
លោករដ្ឋមន្ត្រីបានបញ្ជាក់ ថាៈ « អ្នក ព័ត៌មាន ប្រៀប ដូច ជា ខ្យល់ នៅ ក្នុង បាល់ អ៊ីចឹង ហើយ អ្នក សារព័ត៌មាន មួយ ដែល មាន វិជ្ជាជីវៈ ត្រឹមត្រូវ ធ្វើការ ប្រកបដោយ សីលធម៌ អាច ជួយ សង្គម ជាតិ បាន ច្រើន មិនមែន ជួយ តែ ប្រជាជន ធម្មតា នោះ ទេ ជួយ រហូត ដល់ ដល់ ដឹកនាំ ប្រទេស ក្នុង ការ សម្រេចចិត្ត មួយ ដ៏ ត្រឹមត្រូវ បាន ដូច្នេះ អ្នក សារព័ត៌មាន សំខាន់ » ។

លោករដ្ឋមន្ត្រី បានលើកឡើងថាៈ ការលើកកម្ពស់ តួនាទី អ្នក សារព័ត៌មាន គឺ មាន ភាព ចាំបាច់ ណាស់ ដើម្បី ចូលរួម ចំណែក ទាំងអស់ គ្នា ក្នុង សង្គម ជាតិ យើង ។ ដូច្នេះ ការ ផ្ទេរ ចំណេះ ផ្នែក អ្នក សារព័ត៌មាន ពី ជំនាន់ មួយ ទៅ ជំនាន់ មួយ សំខាន់ ណាស់ ។
លោករដ្ឋមន្ត្រី បានបន្ថែមថាៈ តួនាទី អ្នកកាសែត ក្រោយ ឆ្នាំ ១៩៧៩ ត្រូវ បាន គេ ឲ្យ តម្លៃ ច្រើន ដោយ អ្នកខ្លះ ចូល បំរើ ការ ការងារ មានការ ប្រឡង ចូល ។ ប៉ុន្តែ ឥឡូវនេះ អ្នកកាសែត មិន ប្រឡង ទេ ឲ្យ អ្នក ចូល ចិត្ត សរសេរ អាច ធ្វើ បាន ហើយ ពួក គេ គិត ថា ការងា នេះ ជា ការងារ សេរី ។ អ្នកខ្លះ ធ្វើ ជា អ្នកកាសែត រួច ហើយ ទើប ចូល សាលា ក្រោយ ទើប គេ យល់ ដឹង ពី វិជ្ជាជីវៈ និង សិទ្ធិ របស់ គេ ។
លោក ផុស សុវណ្ណ អគ្គនាយក នៃ អគ្គនាយកដ្ឋាន ព័ត៌មាន និងសោតទស្សន៍ និងជា ប្រធានគណៈកម្មការវាយតម្លៃពិនិត្យអ្នកសារព័ត៌មានបានមានប្រសាសន៍ថា៖នេះ ជា លើក ទី ១ និង ជា ឆ្នាំ ទី ១ ដែល ក្រសួង ព័ត៌មាន បាន បង្កើត កម្មវិធី នេះ ឡើង ដោយ ក្នុងនោះ គណៈកម្មការ រៀបចំ កម្មវិធី មាន ការជ្រើសរើស អ្នកសារព័ត៌មាន ជាពិសេស អ្នកសារព័ត៌មាន ជើងចាស់ ដើម្បី សិក្សា អំពី ប្រវត្តិ ស្នាដៃ ការងារ និង លក្ខណសម្បត្តិ ដាក់ ជូន គណៈកម្មការ វាយតម្លៃ ពិនិត្យ ។
លោកបានបន្តថាៈ ការបង្កើត កម្មវិធី ផ្តល់ ពានរង្វាន់ នេះ ឡើង គឺ ដើម្បី ជាការថ្លែងអំណរ គុណ ចំពោះ អ្នកសារព័ត៌មាន ជើងចាស់ ទាំងអស់ ដែល នៅតែ បន្ត ចូលរួម ការងារ ជាមួយ នឹង វិស័យ សារព័ត៌មាន នេះ ។« ពានរង្វាន់ លើកទឹកចិត្ត ចំពោះ អ្នក សារព័ត៌មាន ផ្ដល់ជូន ដល់ អ្នក សារព័ត៌មាន នៅក្នុង ឆ្នាំ ១៩៧០ ឆ្នាំ ១៩៨០ ឆ្នាំ ១៩៩០ ឆ្នាំ ២០០០ និង ឆ្នាំ ២០១០ ។ ក្នុងនោះ យើង ផ្តល់ ពាន ជូន អ្នក សារព័ត៌មាន ជើងចាស់ ទាំងនោះ ដែល បាន ធ្វើជា អ្នកព័ត៌មាន តាំងពី ទសវត្សរ៍ ទី ៧០ រហូតមក ទល់នឹង បច្ចុប្បន្ននេះ ទើបនឹង ធ្វើការ ជ្រើសរើស ពួកគាត់ សម្រាប់ ទទួលពាន នេះ » ។ លោក ផុស សុវណ្ណ បាន បន្តថា អ្នកសារព័ត៌មាន ជើងចាស់ ទាំងនេះ បាន ចូលរួម ជួយ វិស័យ សារព័ត៌មាន ជាច្រើន ហើយ វិស័យនេះ ក៏បាន ជួយ សង្គម ច្រើន និង ដោយ មានការ យកចិត្ត ទុកដាក់ ពី ថ្នាក់ដឹកនាំ ក្រសួង ព័ត៌មាន ទើប មាន ការបង្កើត ឱ្យមាន នូវ កម្មវិធី ផ្តល់ ពាន ដឹងគុណ នេះ ឡើង ។
លោកបានឱ្យដឹងថាៈ អ្នកសារព័ត៌មាន ចំនួន ១៤ រូប ដែល បានទទួល ពានរង្វាន់ នាពេលនេះ រួមមាន សម្រាប់ ទសវត្សរ៍ ឆ្នាំ១៩៧០ បានទៅលើលោក ជេត សន និពន្ធ នាយក កាសែត ភ្នំពេញថ្មី និង ជា ប្រធាន រដ្ឋបាល ក្លិប អ្នកកាសែត កម្ពុជា និង លោក ព្រហ្ម សាយ និពន្ធ នាយក អរិយធម៌ ខ្មែរ ។
សម្រាប់ ទសវត្សរ៍ ឆ្នាំ ១៩៨០ ជ័យលាភី បានទៅលើ លោក ទាវ សារៈមុនី និពន្ធ នាយក កាសែត រស្មី កម្ពុជា លោក ពេជ ប៊ុនរ៉ា និពន្ធ នាយក ទូរទស្សន៍ ហង្ស មាស និង លោកស្រី ជា ស៊ុនដាណែត អគ្គនាយិកា វិទ្យុ FM102 ។

សម្រាប់ ទសវត្សរ៍ ឆ្នាំ ១៩៩០ បានទៅលោក សយ សុភាព អគ្គនាយក សារព័ត៌មាន ដើម អំពិល លោក មឿន ឈានណារិទ្ធ បណ្ណាធិការរង និង ជា អ្នកសរសេរ អត្ថបទ បែប ពណ៌នា នៅ កាសែត ខ្មែរ-ថាមស៍ និង ជា សាស្ត្រាចារ្យ សារព័ត៌មាន នៃ វិទ្យាស្ថាន សារព័ត៌មាន និង លោក ជុន សុផល អ្នក យក ព័ត៌មាន នៃ ទស្សនាវដ្តី អង្គរធំ ។
សម្រាប់ ទសវត្សរ៍ ឆ្នាំ ២០០០ បានទៅ លោក ម៉ៃ ទិត្យថារ៉ា មន្ត្រី ជំនាញ ផ្នែក សារព័ត៌ មាននៃ Internews ប្រចាំ កម្ពុជា និង លោក លី ម៉េងហួរ អ្នក សារព័ត៌មាន នៃ ទូរទស្សន៍ PNN ។
ចំណែក ទសវត្សរ៍ ឆ្នាំ ២០១០ ពានរង្វាន់បានទៅលើ លោក ផាក់ ស៊ាងលី អ្នកសារព័ត៌មាន ផ្នែក បរិស្ថាន និង សង្គម នៅ កាសែត ភ្នំពេញ ប៉ុស្តិ៍ លោក វ៉ាន់ សារាយ អគ្គនាយករង ផ្នែក ផ្សព្វផ្សាយ ព័ត៌មាន នៅ អង្គភាព Fresh News លោក មិន ម៉ៅ – តំណាង អ្នកសារព័ត៌មាន ទូរ ទស្សន៍ PNN និង ជា តំណាង បណ្តាញ អ្នកសារព័ត៌មាន ផ្នែក ទឹក និង អនាម័យ កម្ពុជា និង អ្នកស្រី ញឹក ស្រីល័ក្ខ និពន្ធ នាយិកា សារព័ត៌មាន ថ្មីៗ ២៥ រាជធានី – ខេត្ត ។
លោក ព្រហ្ម សាយ និពន្ធ នាយក អរិយធម៌ ខ្មែរ បានមានប្រសាសន៍ថា៖កម្មវិធី ឬពានរង្វាន់ ដ៏មានសារៈសំខាន់ និងមានអត្ថន័យដ៏ជ្រាលជ្រៅនេះ មិនត្រឹមតែជាការរំលឹកនូវ ការលះបង់ កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី សម្រាប់អ្នកសារពត៌មាន ប៉ុណ្ណោះទេ ប៉ុន្តែពានរង្វាន់ដឹងគុណ នេះ ក៏ជាការលើកទឹកចិត្ត ដល់ស្ថាប័ន ក៏ដូចអ្នកសារព័ត៌មាននានា កាន់តែផ្តល់តម្លៃនៃ ការគោរពវិជ្ជាជីវៈសារព័ត៌មាន និងការលើកទឹកចិត្ត ដល់អ្នកជំនាន់ក្រោយ ឲ្យចាប់យកអាជីព អ្នកសារព័ត៌មានផងដែរ៕