ក្រសួងអប់រំ ស្តីពីកិច្ចប្រជុំទាំង៣ ,វប្បធម៌នៃការបង្ការ (5th WG on CoP), សហគមន៍សង្គម-វប្បធម៌អាស៊ាន លើកទី៣២, សហគមន៍សង្គម-វប្បធម៌អាស៊ាន លើកទី២៧

191
UI Promtion 2021

ភ្នំពេញ ៖ ក្រសួងអប់រំយុវជននិងកីឡា បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃ៖
– កិច្ចប្រជុំលើកទី៥ នៃក្រុមការងារអាស៊ានសម្រាប់ការអនុវត្តសេចក្តីថ្លែងការណ៍ ស្តីពី វប្បធម៌នៃការបង្ការ (5th WG on CoP)

– កិច្ចប្រជុំឧត្តមមន្ត្រីសហគមន៍សង្គម-វប្បធម៌អាស៊ាន លើកទី៣២ (32nd SOCA Meeting)
– កិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍សង្គម-វប្បធម៌អាស៊ាន លើកទី២៧ (27th ASCC Council Meeting)។
សូមបញ្ជាក់ថា, ASEAN CAMBODIA 2022 បានចេញលទ្ធផល កិច្ចប្រជុំទាំង៣ ដោយបញ្ជាក់ថា, ចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២ ក្រសួងអប់រំ យុវជន និងកីឡា និងជាតំណាងជាតិ សម្រាប់សហគមន៍សង្គម-វប្បធម៌អាស៊ាន បានរៀបចំកិច្ចប្រជុំចំនួន៣ នៅរាជធានីភ្នំពេញ ព្រះរាជាណាចក្រ កម្ពុជា តាមប្រព័ន្ធអនឡាញ។
លោកបណ្ឌិត ឌី ខាំបូលី ប្រធានឧត្តមមន្ត្រីសហគមន៍សង្គម-វប្បធម៌អាស៊ាន (SOCA Chalr) បាន ដឹកនាំកិច្ចប្រជុំចំនួនពីរ៖ ១) កិច្ចប្រជុំលើកទី៥ នៃក្រុមការងារអាស៊ានសម្រាប់ការអនុវត្តសេចក្តីថ្លែងការណ៍ ស្តីពីវប្បធម៌នៃការបង្ការ សម្រាប់សង្គមមួយប្រកបដោយសន្តិភាព បរិយាបន្ន , ភាពធន់ សុខភាព និងសុខដុម នីយកម្ម (5″ WG on CoP) នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២ និង (២) កិច្ចប្រជុំឧត្តមមន្ត្រីសហគមន៍សង្គម វប្បធម៌អាស៊ានលើកទី៣២ (32- SOCA Meeting) នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២។
លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានក្រុម ប្រឹក្សាសហគមន៍សង្គម-វប្បធម៌អាស៊ាន (ASCC Council Chair) បានដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍ សង្គម-វប្បធម៌អាស៊ានលើកទី២៧ (27″ ASCC Council Meeting) នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២។
លទ្ធផលសំខាន់ៗនៃកិច្ចប្រជុំទាំងបីមានដូចខាងក្រោម៖
១. កិច្ចប្រជុំក្រុមការងារអាស៊ាន សម្រាប់ការអនុវត្តសេចក្ដីថ្លែងការណ៍ស្តីពី វប្បធម៌ ន ការបង្ការ លើកទី ៥
អង្គប្រជុំបានគាំទ្រទៅលើការផ្សព្វផ្សាយឯកសារព័ត៌មានស្តីពី វប្បធម៌នៃការបង្ការ លើគេហទំព័រអាស៊ាន ដើម្បីផ្តល់ជាព័ត៌មានដល់មន្ត្រីរាជការសាធារណៈ, សាធារណជន, និងអ្នកស្រាវជ្រាវ អំពីវឌ្ឍនភាពនៃការអនុវត្ត វប្បធម៌នៃការបង្ការ។ អង្គប្រជុំបានកត់សម្គាល់នូវវឌ្ឍនភាពនៃការអនុវត្តផែនការសកម្មភាពអាស៊ានស្តីពី វប្បធម៌នៃការបង្ការ និងបានគាំទ្រការបន្ថែមកំពចអាទិភាពថ្មីស្ដីពី «ការលើកកម្ពស់ការអនុវត្តហេដ្ឋារចនាសម្ព័ន្ធដែលមានភាពធន់ ទៅក្នុងផែនការសកម្មភាពស្ដីពីវប្បធម៌នៃការបង្ការ។ អង្គប្រជុំបានគាំទ្រឯកសារ ទស្សនាទានស្ដីពី ភស្តុតាងនៃការអនុវត្តវប្បធម៌នៃការបង្ការ ដែលត្រូវបានស្នើដោយក្រសួងការបរទេស និង ពាណិជ្ជកម្មនៃប្រទេសអូស្ត្រាលី និងមូលនិធិអាស៊ី និងការប្រមូល និងសំយោគឯកសារស្រាវជ្រាវនានាពាក់ព័ន្ធ នឹងវប្បធម៌នៃការបង្ការ។ អង្គប្រជុំបានគាំទ្រការបង្កើតសៀវភៅណែនាំស្តីពី វប្បធម៌នៃការបង្ការសម្រាប់អាស៊ាន ដោយផ្តោតលើចំណុចអាទិភាព រួមមាន ការផ្លាស់ប្ដូររវាងមនុស្សនិងមនុស្ស ការប្រាស្រ័យទាក់ទងបែប យុទ្ធសាស្ត្រការធ្វើឌីជីថលូបនីយកម្ម, ការលើកកម្ពស់អត្តសញ្ញាណ, ការជំរុញការចូលរួមពីយុវជន, ការបញ្ជ្រាប យេនឌ័រ, និងការអភិវឌ្ឍបុគ្គល។ អង្គប្រជុំបានគាំទ្រឱ្យមានការរៀបចំកិច្ចសន្ទនាស្តីពី វប្បធម៌នៃការបង្ការសម្រាប់ អាស៊ានផងដែរ។
២. កិច្ចប្រជុំឧត្តមមន្ត្រីសហគមន៍សង្គម-វប្បធម៌អាស៊ាន លើកទី៣២
អង្គប្រជុំបានពិភាក្សាលើចំណុចសំខាន់ចំនួនបីគឺ៖ (១)វឌ្ឍនភាពនៃការអនុវត្តផែនទីបង្ហាញផ្លូវ សហគមន៍សង្គម-វប្បធម៌អាស៊ានឆ្នាំ២០២៥ (២) កិច្ចការឆ្លងវិស័យ និងឆ្លងសសរស្ដម្ភរបស់សហគមន៍សង្គម វប្បធម៌អាស៊ាន និង(៣) ភាពជាប្រធានអាស៊ានរបស់កម្ពុជានៅឆ្នាំ២០២២ ព្រមទាំងឯកសារលទ្ធផល សម្រាប់ការពិចារណារដោយថ្នាក់ដឹកនាំអាស៊ាន នៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងទី៤១។