ក្រសួងអប់រំ នឹងរៀបចំកម្មវិធីជជែកដេញដោលយុវជនអាស៊ាន ដើម្បីចូលរួមលើកកម្ពស់ការយល់ដឹងអំពីគុណតម្លៃអាស៊ាន បញ្ហាប្រឈម និងឱកាស

213
UI Promtion 2021

(ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា នឹងរៀបចំកម្មវិធីជជែកដេញដោលយុវជនអាស៊ាន ជាកម្មវិធីមួយបង្កើតឡើងដើម្បីបង្កើនសមត្ថភាពដល់យុវជនអាស៊ាន តាមរយៈការពិភាក្សាជជែកដេញដោល តស៊ូមតិ និងប្រកួតប្រជែងគំនិត ក្នុងការចូលរួមលើកម្ពស់ការយល់ដឹងអំពីគុណតម្លៃអាស៊ាន បញ្ហាប្រឈម និងឱកាសសម្រាប់យុវជនដើម្បីបង្ហាញអំពីក្តីកង្វល់ ដំណោះស្រាយ និងផ្តល់ជាធាតុចូលក្នុងដំណើរការនៃការរៀបចំគោលនយោបាយផ្សេងៗ។

បើតាមក្រសួងអប់រំ បានឱ្យដឹងថា ជាពិសេសបណ្តុះអ្នកដឹកនាំវ័យក្មេងក្នុងអាស៊ាន តាមរយៈការរៀនសូត្រ និងអភិវឌ្ឍជំនាញនិយាយជាសាធារណៈ ការត្រិះរិះពិចារណា ផ្លាស់ប្តូរទស្សនៈ និងចំណេះដឹងទៅវិញទៅមកលើកកម្ពស់ការផ្សារភ្ជាប់ទំនាក់ទំនងរវាងយុវជន និងយុវជន ហើយកសាងទំនាក់ទំនងយ៉ាងរឹងមាំ ជាមួយវិស័យសាធារណៈ វិស័យឯកជន និងប្រជាពលរដ្ឋ។

សម្រាប់ការ ចុះឈ្មោះនឹងចាប់ផ្តើមពីថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២២ តទៅ។

ទន្ទឹមនឹងនោះផងដែរ ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសជ្រើសរើសបេក្ខជន និងបេក្ខនារីដែលមានលក្ខណៈសម្បត្តិដូចខាងក្រោម៖

* ជាយុវជនកម្ពុជា មានអាយុចន្លោះ ១៨-៣៥ឆ្នាំ (ស្ដង់ដាយុវជនអាស៊ាន)
* មានសមត្ថភាពផ្នែកភាសាអង់គ្លេសស្ទាត់ជំនាញ
* មានចំណេះដឹងទាក់ទងទៅនឹងអាស៊ាន
* មានពេលវេលាគ្រប់គ្រាន់ ដើម្បីចូលរួមការបណ្តុះបណ្តាល និងការប្រកួត

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង៖ លេខទូរសព្ទ៖ (+855) 61 649 978, (+855) 78 243 298 ឬតាមរយៈ aseanyouthdebate@gmail.com៕