សម្តេចតេជោ ហ៊ុន សែន កំពុងធ្វើដំណើរតាមរថយន្តឆ្ពោះទៅកាន់ខេត្តសៀមរាប ដើម្បីសម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវ៣៨ខ្សែ និងពិនិត្យការសាងសង់ព្រលានយន្តហោះថ្មី

125
UI Promtion 2021

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកព្រលឹមថ្ងៃទី២ ខែមេសា ឆ្នាំ២០២២នេះ បាននិងកំពុងធ្វើដំណើរតាមរថយន្តឆ្ពោះទៅកាន់ខេត្តសៀមរាប ដើម្បីអញ្ជើញជាអធិបតីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ផ្លូវចំនួន៣៨ខ្សែ នៅក្នុងក្រុងសៀមរាប និងចុះពិនិត្យមើលការសាងសង់ អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរថ្មី។

សម្តេចតេជោ ហ៊ុន សែន បានបង្ហោះរូបភាពធ្វើដំណើរតាមរថយន្តក្នុង Facebook អមដោយខ្លឹមសារយ៉ាងដូច្នេះថា «ដំណើរទៅខេត្តសៀមរាប ដើម្បីសម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវ៣៨ខ្សែក្នុងទីរួមខេត្ត និងពិនិត្យអាកាសយានដ្ឋានថ្មី ដែលបាន និងកំពុងសាងសង់។ អរគុណសន្តិភាព!»។

បើតាមកម្មវិធីដែលបានគ្រោងទុក នៅព្រឹកថ្ងៃទី៣ ខែមេសា ឆ្នាំ២០២២ សម្តេចតជោនាយករដ្ឋមន្ត្រី នឹងចុះពិនិត្យការដ្ឋានសាងសង់ព្រលានយន្តហោះសៀមរាប-អង្គរថ្មី ដែលមានទីតាំងស្ថិតនៅក្នុងឃុំតាយ៉ែក ស្រុកសូទ្រនិគម ខេត្តសៀមរាប។ ចំណែកនៅព្រឹកថ្ងៃទី៤ ខែមេសា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញ ដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ផ្លូវចំនួន៣៨ខ្សែ នៅក្នុងក្រុងសៀមរាប៕