សម្តេចក្រឡហោមសខេងមានប្រសាសន៍ថាការប្រយុទ្ធប្រឆាំងគ្រឿងញៀនទាមទារឱ្យមានការចូលរួមពីសំណាក់ឱពុកម្តាយ និងអាណាព្យបាល

233
UI Promtion 2021

ភ្នំពេញ៖ សម្តេចក្រឡហោម សខេងឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃបានលើកឡើងថា ការប្រយុទ្ធប្រឆាំងគ្រឿងញៀនទាមទារឱ្យមានការចូលរួមពីសំណាក់ឱពុកម្តាយ និងអាណាព្យបាល បន្ថែមលើកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ការប្រយុទ្ធប្រឆាំងគ្រឿងញៀន។
ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលអនុវត្តផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៦ និងផ្សព្វផ្សាយផែនការយុទ្ធនាការ ប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៧ នៅថ្ងៃទី៣១ខែមីនា ឆ្នាំ២០២២សម្តេចក្រឡាហោមបានគូសបញ្ជាក់ថាការប្រយុទ្ធប្រឆាំងគ្រឿងញៀននេះក៏ទាមទារជាចាំបាច់នូវការចូលរួមពីសំណាក់ឪពុកម្ដាយ និងអាណាព្យាបាល ធ្វើយ៉ាងណាខិតខំអប់រំកូនចៅរបស់ខ្លួន កុំឱ្យពាក់ព័ន្ធនឹងគ្រឿងញៀន។
សម្តេចក្រឡាហោម បានបញ្ជាក់ថា អាជ្ញាធរក៏ត្រូវខិតខំរិះរកវិធីសាស្រ្តផ្សព្វផ្សាយឱ្យមានប្រសិទ្ធភាព និងត្រូវអនុវត្តច្បាប់ឱ្យបានតឹងរឹង ចំពោះជនជួញដូរគ្រឿងញៀន។ ក្នុងនោះបន្តអនុវត្តវិធានការរដ្ឋបាល ត្រួតពិនិត្យរកបទល្មើសគ្រឿងញៀននៅតាមគោលដៅប្រឈមខ្ពស់នានាដូចជាទីតាំងកម្សាន្តពេលរាត្រីខុនដូផ្ទះសំណាក់និងការដាក់គោលដៅត្រួតពិនិត្យតាមដងផ្លូវនៅពេលយប់ដើម្បីធានាបានការបង្ក្រាបប្រកបដោយប្រសិទ្ធភាព តាមគ្រប់មធ្យោបាយ៕