សម្តេចប្រធានព្រឹទ្ធសភា អញ្ជើញដល់អាកាសយានដ្ឋានមូលដ្ឋានទ័ពអាកាសកូរ៉េ (Seoul Airbase) នៃទីក្រុងសេអ៊ូល

122
UI Promtion 2021

នារសៀលថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២២ វេលាម៉ោង ៤:០០នាទីរសៀល (ម៉ោងនៅទីក្រុងសេអ៊ូល) សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និងគណៈប្រតិភូសភាកម្ពុជា បានអញ្ជើញដល់អាកាសយានដ្ឋានមូលដ្ឋានទ័ពអាកាសកូរ៉េ (Seoul Airbase) នៃទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ ដោយមានការទទួលបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅ ដោយឯកឧត្តម Cho Koo Rae ទីប្រឹក្សាឯកឧត្តមប្រធានរដ្ឋសភាកូរ៉េ ឯកឧត្តម Cho Yong-Bork អគ្គលេខាធិការរងព្រឹទ្ធសភាកូរ៉េ លោកជំទាវ ជ្រឹង បុទុមរង្ស៊ី ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃព្រះរាជាណាចក្រកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ និងមន្រ្តីស្ថានទូត ព្រមទាំងសិស្សនិស្សិតកម្ពុជាកំពុងសិក្សានៅសាធារណរដ្ឋកូរ៉េ។
គួរបញ្ជាក់ថា ទស្សនកិច្ចផ្លូវការសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និងគណៈប្រតិភូសភាកម្ពុជា នៅសាធារណរដ្ឋកូរ៉េ ចាប់ពីថ្ងៃទី០៤ ដល់ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២២ ធ្វើឡើងតាមការអញ្ជើញរបស់ឯឧត្តម Park Byeong-seug ប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ ដើម្បីពង្រឹងពង្រីកកិច្ចសហប្រតិបតិ្តការរវាងអង្គការនីតិប្បញ្ញតិ្តនៃប្រទេសទាំងពីរ ព្រមទាំងទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបតិ្តការល្អរវាងប្រជាជន និងប្រទេសទាំងពីរ ស្របពេលនៃការអបអរសាទរខួបលើកទី២៥ នៃការភ្ជាប់ ទំនាក់ទំនងការទូតឡើងវិញរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋកូរ៉េ។