ពិធីការពាររបាយការណ៍ស្រាវជ្រាវបញ្ចប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់របស់បេក្ខជន ភោគ សុខេន និស្សិតនៃសាកលវិទ្យាល័យឥន្ទ្រវិជ្ជា(UI)

195
UI Promtion 2021

រាជធានីភ្នំពេញ៖ នៅថ្ងៃព្រហស្បតិ៍ ៦កើត ខែចេត្រ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី៧ ខែមេសា ឆ្នាំ២០២២ វេលាម៉ោង១០៖០០នាទី នៅសាកលវិទ្យាល័យឥន្ទ្រវិជ្ជា ហៅកាត់ UI បានរៀបចំពិធីការពាររបាយការណ៍ស្រាវជ្រាវបញ្ចប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជូន៖

– បបេក្ខជន៖ ភោគ សុខេន ភេទប្រុស
– ឯកទេស៖ រដ្ឋបាលសាធារណៈ
– ជំនាន់ទី១១ វគ្គទី១
– ប្រធានបទ៖ ការគ្រប់គ្រងសង្កាត់កែប តាមប្រព័ន្ធវិមជ្ឍការ
– សាស្ត្រាចារ្យណែនាំ៖ បណ្ឌិត ថោង យ៉ាវ៉ាន់

សមាសភាពគណៈកម្មការវាយតម្លៃ៖
១. បណ្ឌិត សុខ សុផល (ប្រធានគណៈកម្មការ)
២. បណ្ឌិត នេន ចិន្ដា (សមាជិក)
៣. បណ្ឌិត ឈឿន សម្បត្តិ (សមាជិក)

របៀបវារៈ៖
១. ប្រកាសកម្មវិធីដោយតំណាងសាកលវិទ្យាល័យ
២. ការធ្វើបទបង្ហាញរបស់បេក្ខជន
៣. ការវាយតម្លៃរបស់គណៈកម្មការ (សំណួរ និងចម្លើយ)
៤. សម្រាកដើម្បីបូកសរុបលទ្ធផល
៥. ប្រកាសលទ្ធផល ដោយប្រធានគណៈកម្មការវាយតម្លៃ
៦. មតិយោបល់របស់បេក្ខជន
៧. ប្រកាសបិទកម្មវិធីដោយប្រធានគណៈកម្មការ
៨. ថតរូបអនុស្សាវរីយ៍

សារបាននៃការរៀបចំពិធីការពាររបាយការណ៍ស្រាវជ្រាវបញ្ចប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់របស់បេក្ខជន ដែលជានិស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៃសាកលវិទ្យាល័យឥន្ទ្រវិជ្ជា(UI) ឯកទេស រដ្ឋបាលសាធារណៈ ជំនាន់ទី១១ វគ្គ១ បានបំពេញតាមលក្ខខណ្ឌនៃការបណ្តុះបណ្តាលថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់របស់សាកលវិទ្យាល័យឥន្ទ្រវិជ្ជា(UI) ដែលបេក្ខជនបានលើកយកប្រធានបទ “ ការគ្រប់គ្រងសង្កាត់កែប តាមប្រព័ន្ធវិមជ្ឍការ” សម្រាប់ធ្វើការសិក្សាស្រាវជ្រាវ និងរៀបចំពិធីការពារថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នាពេលនេះ។

ជាលទ្ធផល គណៈកម្មការបានវាយតម្លៃឯកភាពសម្រេចឱ្យបេក្ខជន ភោគ សុខេន ជាប់ជាស្ថាពរ៕