ឯកឧត្តម​ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត៖ មន្ដ្រីគណបក្សប្រជាជននៅមូលដ្ឋាន គឺជាកត្តាកំណត់មួយនៃភាពជោគជ័យរបស់បក្ស

167
UI Promtion 2021

(ភ្នំពេញ)៖លោកហ៊ុនម៉ាណែតសមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាលនិងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាលនៅព្រឹកថ្ងៃទី០៩ខែមេសាឆ្នាំ២០២២នេះក្នុងឱកាសជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំនិងសកម្មជនយុវជនគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ បានលើកឡើងថា ការចូលរួមរបស់មន្ដ្រីបក្សនៅមូលដ្ឋាន គឺជាកត្តាកំណត់មួយនៃភាពជោគជ័យរបស់បក្សក្នុងរយៈកាលកន្លងមក ក៏ដូចជាដើម្បីឈានទៅរក្សាប្រៀបឈ្នះ នៅក្នុងគ្រប់ការបោះឆ្នោតបន្តទៅមុខទៀត។
ក្នុងឱកាសនោះឯកឧត្តម​ ឧត្តមសេនីយ៍ឯកហ៊នម៉ាណែតបានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំនិងសកម្មជនយុវជនក្នុងរចនាសម្ព័ន្ធអង្គការចាត់តាំងគណបក្សប្រជាជនកម្ពុជាគ្រប់ជាន់ថ្នាក់នៅមូលដ្ឋានរាជធានីភ្នំពេញដែលបានខិតខំប្រឹងប្រែងបំពេញភារកិច្ចបម្រើប្រជាពលរដ្ឋយ៉ាងសស្រាក់សស្រាំបានជាប់ជាប្រចាំនិងគ្រប់កាលៈទេសៈក្នុងធ្លុងមហាសាមគ្គីនិងលើមាគ៌ានយោបាយឥតងាករេរបស់គណបក្សគឺការបម្រើប្រជាពលរដ្ឋឱ្យកាន់តែល្អនិងអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែរីកចម្រើន។
ឯកឧត្តម​ ឧត្តមសេនីយ៍ឯកបន្ដថាអ្វីដែលសំខាន់បំផុតសម្រាប់យុវជនកម្ពុជាក៏ដូចជាយុវជនប្រទេសផ្សេងៗគឺការធានានូវផែនការអនាគតមួយ ប្រកបដោយក្តីសង្ឃឹម ក្តីស្រម៉ៃ និងលំនឹងស្ថិរភាព។
យុវភាពជាដំណាក់កាលមួយនៃជីវិតដែលពោរពេញដោយការសម្រេចចិត្តនិងការជ្រើសរើសដោយសេរីលើមូលដ្ឋាននៃសិទ្ធបុគ្គលដែលខ្លួនមាន ដើម្បីធ្វើយ៉ាងណាអភិវឌ្ឍខ្លួនឈានឆ្ពោះទៅរកការសម្រេចក្តីស្រម៉ៃ។
ក្នុងន័យនេះដើម្បីឲ្យលទ្ធភាពនៃជោគជ័យនេះមានលក្ខណៈប្រាកដនិយមគឺចាំបាច់ណាស់ដែលយុវជនត្រូវធ្វើការសម្រេចចិត្តដោយផ្សារភ្ជាប់ក្តីស្រម៉ៃនោះទៅនឹងស្ថានភាពជាក់ស្តែងតាមរយៈការពិចារណាល្អិតល្អន់ស៊ីជម្រៅអំពីអតីតកាលនិងបច្ចុប្បន្នកាលដើម្បីជ្រើសរើសអនាគតមួយឲ្យបានត្រឹមត្រូវចៀសវាងការសម្រេចចិត្តធ្វើអ្វីមួយដែលហួសពីលទ្ធភាព និងសមត្ថភាពពិតរបស់យើង។
ឯកឧត្តម​ ឧត្តមសេនីយ៍ឯកហ៊ុនម៉ាណែតបានគូសបញ្ជាក់ថាការសម្រេចចិត្តរបស់យុវជនមានឥទ្ធិពលសំខាន់ណាស់លើអនាគតរបស់ប្រទេសជាតិហើយអនាគតយុវជនខ្លួនឯងក៏ត្រូវពឹងផ្អែកនឹងផ្សារភ្ជាប់ទៅនឹងដំណើរការរបស់ប្រទេសជាតិផងដែរជាពិសេសការធានាធ្វើយ៉ាងណារក្សាឲ្យបាននូវបរិយាកាសអំណោយផលនៃសន្តិភាព,ស្ថិរភាពនិងការទទួលបានឱកាស។
នេះ គឺជាអ្វីដែលគណបក្សយើងឲ្យតម្លៃបំផុតនិងពុះពារប្តេជ្ញាថែរក្សាឲ្យបានដាច់ខាតទោះក្នុងតម្លៃណាក៏ដោយ ព្រោះជាស្នាដៃដែលគណបក្សខិតខំស្វែងរក និងសម្រេចបានដោយលំបាកបំផុត។
យោងតាមរបាយការណ៍របស់លោកនួនផារ័ត្នប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ បានឲ្យដឹងថា បច្ចុប្បន្នសមាសភាពក្រុមការងារយុវជនគណបក្សប្រជាជន សរុបមានចំនួន១១,៦១៥នាក់ នៅក្នុងនោះ ថ្នាក់រាជធានី ខណ្ឌសង្កាត់ភូមិមានចំនួន៧,១៦២នាក់(ពោលគឺនៅថ្នាក់រាជធានីមានចំនួន៧១រូប, ខណ្ឌទាំង១៤ មានចំនួន៨៨៨រូប, សង្កាត់ទាំង១០៥ មានចំនួន១,៥៣១រូប, ក្រុមសកម្មជនយុវជនសាខាបក្សភូមិទាំង៩៦៩ភូមិ មានចំនួន៤,៦៧២រូប)។
លោកនួនផារ័ត្នបានបន្ដថាក្រុមសកម្មជនយុវជននៅតាមគណៈកម្មាធិការគណបក្សមូលដ្ឋានចំណុះរបស់ក្រុមការងារយុវជនគណបក្សរាចធានី ទាំង១១ផែន សរុបមានចំនួន៤០១រូប៕