ខេត្ត​បាត់​ដំបង ជាប់ចំណាប់ថ្នាក់លេខ១ មាន​ភ្ញៀវ​ទេសចរ​សម្រុក​ទៅ​លេងក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​

138
UI Promtion 2021

បុណ្យចូលឆ្នាំថ្មីរយៈពេល ០៣ថ្ងៃ បូករួមថ្ងៃអាទិត្យចុងសប្តាហ៍១ថ្ងៃទៀត មានភ្ញៀវជាង៥លាន១៧ម៉ឺននាក់ចេញដើរលេងកម្សាន្តទូទាំងប្រទេស។ នេះបើ​តាម​​ក្រសួង​ទេសចរណ៍​បាន​ឲ្យ​ដឹង​នៅ​មុន​នេះ​បន្តិច។

នាឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែររយៈពេល៣ថ្ងៃ និងថ្ងៃអាទិត្យចុងសប្តាហ៍១ថ្ងៃទៀត ចាប់ពីថ្ងៃទី១៤-១៧ ខែមេសា ឆ្នាំ២០២២ នៅទូទាំងប្រទេសទទួលបានភ្ញៀវទេសចរ សរុបចំនួន ៥.១៧៥.៧៥៤ នាក់ ក្នុងនោះ ភ្ញៀវជាតិ ៥.១៤០.៤៩៥ នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង ៣៥.២៥៩ នាក់។

បើ​តាមក្រសួង​ទេសចរណ៍ ខេត្តបាត់ដំបងមាន​ភ្ញៀវ​ទេសចរ​សម្រុក​ទៅលេង​ឈរ​លេខ​១ ​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ។ បើ​តាម​របាយការណ៍​បញ្ជាក់​ថា ខេត្ត​បាត់ដំបង​ទទួល​បាន​ភ្ញៀវ​ទេសចរ ៦៥៣ ៨៩៦ នាក់ បន្ទាប់​មក​ខេត្តកំពង់ចាម​ចំនួន ៥៤១ ៩០០ នាក់ និង​ទី​៣ គឺ​ខេត្តបន្ទាយមានជ័យ ៤៧១.១១៩ នាក់។

ដោយឡែក​ខេត្ត​គោលដៅ​ទេសចរណ៍​ធំ​ពីរ​គឺ​ខេត្តសៀមរាបទទួល​បាន​ភ្ញៀវ​ទេសចរ​ ៤៥៥ ៩៨៤ នាក់ និង​ខេត្តមាត់​ឆ្នេរ​ដ៏ល្បីល្បាញ​គឺ​ខេត្ត​ព្រះសីហនុទទួលបាន​ភ្ញៀវ​ទេសចរ ២៦៤.៣០៨ នាក់៕