ឯកឧត្តម ហ៊ុន ម៉ានីមានប្រសាសន៍ថា តួនាទីដែលក្រុមតារាប្រជាប្រិយយើងបាននិងកំពុងបំពេញ មិនត្រឹមតែជាការជួយជ្រោងវប្បធម៌ជាតិប៉ុណ្ណោះទេ ថែមទាំងបានចូលរួមជាចំណែកដ៏សំខាន់ក្នុងការបំពេញអត្ថន័យដល់សន្តិភាព

184
UI Promtion 2021

(ភ្នំពេញ)៖ «ក្រៅពីក្រុមការងារ និងអាជ្ញាធរគ្រប់ជាន់ថ្នាក់ ខ្ញុំក៏សូមឆ្លៀតឱកាសថ្លែងអំណរគុណ និងជូនពរឆ្នាំថ្មីដល់ក្រុមតារាប្រជាប្រិយយើងទាំងអស់ (ទោះមិនមានក្នុងរូបភាព) ដែលតែងបានចូលរួមបង្កបរិយាកាសសប្បាយរីករាយ ដល់បងប្អូនប្រជាពលរដ្ឋយើង នៅគ្រប់កម្មវិធី។ តួនាទី ដែលក្រុមតារាប្រជាប្រិយយើង បាននិងកំពុងបំពេញ មិនត្រឹមតែជាការជួយជ្រោងវប្បធម៌ជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានចូលរួមជាចំណែកដ៏សំខាន់ ក្នុងការបំពេញអត្ថន័យដល់សន្តិភាព ជាពិសេសសន្តិភាពផ្លូវចិត្ត ដែលយើងគ្រប់រូបត្រូវការជាចាំបាច់។ ខ្ញុំសង្ឃឹមថា យើងពិតជានឹងអាចរួមគ្នា ក្នុងឆ្នាំថ្មីនេះ បង្ករបរិយាកាសសប្បាយរីករាយបន្ថែមទៀត ជូនដល់ជនរួមជាតិយើង ក្រោមម្លប់ដ៏ត្រជាក់នៃសុខសន្តិភាព»។ នេះជាសាររបស់ឯកឧត្តម ហ៊ុន ម៉ានី បង្ហោះលើទំព័រហ្វេសប៊ុកនៅរសៀលថ្ងៃទី២១ ខែមេសានេះ៕