សម្ដេចតេជោ នឹងជួបសំណេះសំណាល ជាមួយអត្តពលិក និងប្រតិភូស៊ីហ្គេមថ្ងៃទី២៨មេសា

100
UI Promtion 2021

ភ្នំពេញ៖ប្រតិភូកីឡាស៊ីហ្គេមលើកទី៣១នៅប្រទេសវៀតណាមនឹងត្រូវបានសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីអនុញ្ញាតឲ្យចូលជួបសម្ដែងការគួរសមនៅព្រឹកថ្ងៃទី២៨មេសានាសាលសន្នសីទកោះពេជ្រ ។
នេះមិនមែនជាលើកដំបូងឡើយដែលប្រមុខរាជរដ្ឋាភិបាលកម្ពុជាអនុញ្ញាតឲ្យមានការចូលជួបសម្ដែងការគួរសម និងលើកទឹកចិត្តដល់ប្រតិភូ អត្តពលិក គ្រូបង្វឹក-គ្រូជំនួយ អាជ្ញាកណ្ដាល និងភាគីពាក់ព័ន្ធទាំងអស់។ ជារឿយៗ នៅរាល់ពេលប្រតិភូកីឡាកម្ពុជា ចេញទៅប្រកួតក្រៅប្រទេសដូចជា កីឡាទ្វីបអាស៊ី (Asian Games) កីឡាស៊ីហ្គេម (SEA Games) ជាដើមសម្តេចតេជោនាយករដ្ឋមន្ត្រីតែងតែយកចិត្តទុកដាក់រៀបចំឲ្យមានពិធីជួបជុំដើម្បីជាការលើកទឹកចិត្តដល់អត្តពលិក។
ឯកឧត្តមវ៉ាត់ ចំរើនអគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ី
អាគ្នេយ៍លើកទី៣២ឆ្នាំ២០២៣(CAMSOC)មានប្រសាសន៍ថាពេលវេលាដែលសំខាន់មួយគឺយើងបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីសម្ដេចតេជោនាយករដ្ឋមន្ត្រីឲ្យប្រតិភូកីឡារបស់យើងចូលជួបសម្ដែងការគួរសមគោរពជំរាបលានិងទទួលអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ពីសម្តេចតេជោនាយករដ្ឋមន្ត្រី ដូចរៀងរាល់ឆ្នាំដែលសម្តេចតែងតែលើកទឹកចិត្តដល់ប្រតិភូរបស់យើង មុននឹងចេញទៅចូលរួមប្រកួតនៅក្រៅប្រទេស គឺនៅក្នុងថ្ងៃទី២៨ ខែមេសា នៅវេលាម៉ោង ៨:៣០នាព្រឹក នៅសាលពិពរណ៌កោះពេជ្រ។
ដោយសារតែចំនួនដ៏ច្រើននៃកីឡាកររបស់យើងជាង៥០០នាក់ហើយនិងមន្ត្រីសិក្សាស្រាវជ្រាវរបស់ CAMSOC ប្រហែលជា ៥០ ទៅ៦០នាក់ទៀត អ៊ីចឹងហើយ ទើបត្រូវរៀបចំកន្លែងទីតាំងមួយដែលមានវិសាលភាពត្រឹមត្រូវ។ នៅក្នុងជំនួបនេះដែរ យើងនឹងទទួលបាននូវអនុសាសន៍ណែនាំហើយនិងមានការលើកទឹកចិត្តមុនការចេញទៅប្រ
កួតនេះដោយយើងដឹងថាមានតែប្រមុខរាជរដ្ឋាភិបាលសម្តេចតេជោទេដែលតែងតែយកចិត្ត
ទុកដាក់ខ្ពស់និងការជម្រុញទឹកចិត្តមុនទៅប្រកួតក្នុងនាមជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
នេះក៏ជាការជម្រុញចិត្តសាស្ត្រកីឡាមួយ ធ្វើឲ្យកីឡាករ-កីឡាការិនី ទទួលបាននូវថាមពលនៃចិត្តសាស្ត្របន្ថែមដើម្បីពួកគេធ្វើការប្រកួតទៅកាន់តែមានប្រសិទ្ធភាពបន្ថែមនៅក្នុងការជម្រុញទឹកចិត្តឲ្យជំនាញរបស់គាត់ធ្វើបានកាន់តែល្អ»។ឯកឧត្តមអគ្គលេខាធិការ បានបន្ថែម។
ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣១នេះ នឹងមានកីឡាចំនួន ៤០ប្រភេទ ដាក់ឱ្យប្រកួត ស្មើនឹង ៥២៦វិញ្ញាសា។ កម្ពុជា នឹងបញ្ជូនកីឡាចំនួន ៣៣ប្រភេទ ចូលរួមជាមួយប្រតិភូ ៥៥០នាក់ ក្នុងនោះមានថ្នាក់ដឹកនាំ និងមន្ត្រីកីឡា ចំនួន ៣៥នាក់, អត្តពលិកចំនួន ៣៦៣នាក់ (កីឡាករ ២៣៧នាក់ និងកីឡាការិនី ១២៦នាក់), គ្រូបង្វឹក និងគ្រូជំនួយសរុបចំនួន ៩៣នាក់, គ្រូពេទ្យចំនួន ១៨នាក់, អាជ្ញាកណ្ដាលចំនួន ១៥នាក់, មន្ត្រីដឹកនាំក្រុម ជាប្រធាន និងអគ្គលេខាធិការចំនួន ២៣នាក់ និងអ្នកសង្គេតការណ៍ (CADA) ចំនួន ៤នាក់៕