ឯកឧត្តម ហ៊ុន ម៉ានីបានលើកឡើងថា អគារស្នាក់ការសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តត្បូងឃ្មុំ ត្រូវបានប្រសិទ្ធិនាមថាអគារ «តេជោបូព៌ា»

80
UI Promtion 2021

(ភ្នំពេញ)៖ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នៅថ្ងៃទី២៧ ខែមេសានេះ អបអរសាទរចំពោះដំណើរឆ្ពោះទៅការសម្រេចបានសមិទ្ធផលថ្មី របស់ ស.ស.យ.ក. ខេត្តត្បូងឃ្មុំ។
តាមរយៈទំព័រហ្វេសប៊ុក ឯកឧត្តម ហ៊ុន ម៉ានី បានលើកឡើងថា៖ «បើទោះបីជាថ្ងៃនេះ ខ្ញុំផ្ទាល់មិនបានចូលរួមក្នុងពិធីក្រុងពលី បើកការដ្ឋានសាងសង់អគារស្នាក់ការសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តត្បូងឃ្មុំ ដែល បាន និងកំពុងប្រព្រឹត្តទៅនាព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២នេះ ប៉ុន្តែខ្ញុំសូមចូលរួមអបអរសាទរពីចម្ងាចចំពោះសមិទ្ធផលដែលកើតចេញពីកិច្ចខិតខំប្រឹងប្រែង របស់ថ្នាក់ដឹកនាំ សមាជិក សមាជិកា នៃស.ស.យ.ក. ខេត្តត្បួងឃ្មុំគ្រប់ៗរូប។
មិនខុសពីស.ស.យ.ក. ខេត្តផ្សេងៗនោះទេ អគារស្នាក់ការសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តត្បូងឃ្មុំ ដែលត្រូវបានប្រសិទ្ធិនាមថាអគារ «តេជោបូព៌ា» នេះ នឹងក្លាយជាអគារពហុបំណង ដែលមិនត្រឹមតែជាការិយាល័យរដ្ឋបាលប៉ុណ្ណោះទេ តែក៏ជាកន្លែងសម្រាប់យុវជន ដើម្បីទទួលបាននូវឱកាសនានា ទាំងការសិក្សា បណ្តុះបណ្តាល និងការចូលរួមសកម្មភាពសង្គម ព្រមទាំងកម្មវិធីជួបជុំផ្សេងៗ ដែលបម្រើប្រយោជន៍ដល់យុវជន និងសង្គមជាតិ។

សមិទ្ធផលថ្មីនេះដែរ ក៏បានសបញ្ជាក់ពីវិសាលភាពនៃការចូលរួមរបស់យុវជន ក៏ដូចជាការរីកធំធាត់នូវសមាជិក សមាជិកា ក្នុងមូលដ្ឋាន ដែលការណ៍នេះបានជំរុញឱ្យមានការរៀបចំស្នាក់ការរដ្ឋបាលជាក់លាក់ តាមរចនាសម្ព័ន្ធចាត់តាំងស.ស.យ.ក.»៕