រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ដឹកនាំពិនិត្យ និងវាយតម្លៃបញ្ជីឈ្មោះទណ្ឌិតសរុប ១.២៨៦នាក់ ដែលស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោស

181
UI Promtion 2021

(ភ្នំពេញ)៖ ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានគណៈកម្មការថ្នាក់ជាតិ ពិនិត្យ និងវាយតម្លៃបញ្ជីឈ្មោះទណ្ឌិតស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោស នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២២នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ និងវាយតម្លៃបញ្ជីឈ្មោះទណ្ឌិតស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោស ដែលស្នើពីពន្ធនាគាររាជធានី-ខេត្ត និងមណ្ឌលអប់រំកែប្រែចំនួន សរុបចំនួន ១២៨៦ នាក់ (ស្រី ១២៧នាក់)។
កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីឯកឧត្តម ប៉ាវ ហមផាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ, ឯកឧត្តម អ៊ុក សាវុធ អគ្គព្រះរាជអាជ្ញានៃមហាអយ្យការអមសាលាឧទ្ធរណ៍ភ្នំពេញ, តំណាងអគ្គនាយកដ្ឋានពន្ធនាគារ, តំណាងក្រុមប្រឹក្សានីតិកម្មនៃក្រសួងមហាផ្ទៃ និងថ្នាក់ដឹកនាំ និងមន្ត្រីជំនាញរបស់ក្រសួងយុតិ្តធម៌៕