ឯកឧត្តម ហ៊ុន ម៉ានិត អញ្ជើញសម្ពោធស្នាក់ការគណបក្សប្រជាជនកម្ពុជាឃុំល្វាលើស្រុកចំការលើ

162
UI Promtion 2021

ខេត្តកំពង់ចាម៖នៅព្រឹកថ្ងៃទី៣០ខែមេសាឆ្នាំ២០២២ពិធីសម្ពោធស្នាក់ការគណបក្សប្រជាជនកម្ពុជាឃុំល្វាលើស្រុកចំការលើក្រោមអធិបតីភាពឯកឧត្តមហ៊ុនម៉ានិតសមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជាអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ចាមនិងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកចំការលើដោយមានការចូលរួមពីលោកសុកផេងអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកចំការលើ និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំល្វាលើលោក ខ្លូត ចិន្តា អនុប្រធានក្រុមការងារគណបក្សខេត្តចុះមូលដ្ឋានស្រុកចំការលើ លោកសណ្ឌិត សំ ពិសិដ្ឋ ប្រធានគណបក្សស្រុកចំការលើ និង លោក លោកស្រីក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកនិងឃុំ ។
លោកសុកផេងអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកចំការលើនិងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំល្វាលើបានឲ្យដឹងថាស្នាក់ការគណបក្សឃុំល្វាលើដែលសាងសង់ថ្មីមានទំហំទទឹង៧.២ម៉ែត្របណ្តោយ១៧ម៉ែត្រជាប្រភេទអគារធ្វើពីស៊ីម៉ង់ប្រក់ក្បឿងពិដានម្នាងសិលាកម្ពស់១ជាន់ផ្ទាល់ដីសាងសង់លើទំហំដី១.១៤០ម៉ែត្រការ៉េចាប់ផ្ដើមសាងសង់កាលពីថ្ងៃទី៨ ខែមិនាឆ្នាំ ២០២០ ហើយបានបញ្ចប់ការសាងសង់នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ ២០២២ ហើយមានរយៈពេលសាងសង៤ ខែ ។

ឯកឧត្តមហ៊ុនម៉ានិតសមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជាអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ចាមនិងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកចំការលើ បានមានប្រសាសន៍ថា៖ ដោយសារការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលលើការគ្រប់គ្រងជំងឺកូវីដ-១៩ និងការចូលរួមរបស់ប្រជាជនកម្ពុជាយ៉ាងសកម្មក្នុងការទទួលយកវ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩ ទើបយើងមានឱកាសជួបជុំគ្នាថ្ងៃនេះ ដើម្បីសម្ពោធសមិទ្ធិផលថ្មីមួយទៀត សម្រាប់សមាជិក និងមន្ត្រីគណបក្សប្រជាជនកម្ពុជា។
ប្រសិនគ្មាននយោបាយចាក់វ៉ាក់សាំងរបស់រាជរដ្ឋាភិបាល យើងមិនអាចបើកប្រទេស បើកចំហរសេដ្ឋកិច្ច ឬ ប្រារព្ធពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិនាឆ្នាំនេះបានឡើយ។
ទោះជាយ៉ាងណាក៏ដោយសូមបងប្អូនពូមីងលោកយាយលោកតាបន្តទទួលយកវ៉ាក់សាំងដូសជំរុញបន្ថែមទៀត ដើម្បីបង្កើតភាពស៉ំាក្នុងសហគមន៍ឲ្យកាន់តែរឹងមាំ។
ឯកឧត្តម ហ៊ុន ម៉ានិត ក៏បានថ្លែងអរគុណដល់ក្រុមការងារចុះមូលដ្ឋានឃុំ គណៈកម្មាធិការគណបក្សឃុំ សាខាគណបក្សភូមិ និងសមាជិកគណបក្ស ដែលបានលះបង់ពេលវេលាកម្លាំងកាយចិត្តដេីម្បីបម្រេី និងដោះស្រាយបញ្ហាជូ នប្រជាជនយេីងនៅមូលដ្ឋាន។
សូមអរគុណដល់បងប្អូនពូមីងលោកយាយលោកតាប្រជាពលរដ្ឋដែលតែងតែគាំទ្រនិងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការថែរក្សាសុខសន្តិភាព៕