ឯកឧត្តម ហ៊ុន ម៉ានី៖ «យើងធ្វើការងារ ប្រាកដជាហត់ តែយើងហត់ដើម្បីភាពខ្លាំងរបស់គណបក្សយើង ដើម្បីធានាអ្វីដែលយើងធ្លាប់មាន កំពុងមាន និងមានបន្តទៅថ្ងៃអនាគតសម្រាប់អ្នកជំនាន់ក្រោយ»

224
UI Promtion 2021

(ភ្នំពេញ)៖ ថ្លែងប្រសាសន៍ក្នុងពិធីសំណេះសំណាលជាមួយរចនាសម្ព័ន្ធគណៈចលនាមហាជនក្នុងខណ្ឌចំនួន៥ ក្នុងរាជធានីភ្នំពេញ លោក ហ៊ុន ម៉ានី សមាជិកគណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានគណៈចលនាមហាជន គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានកត់សម្គាល់ និងវាយតម្លៃខ្ពស់ចំពោះការចូលរួម និងភាពហត់នឿយរបស់ថ្នាក់ដឹកនាំ សមាជិក សមាជិកា គណបក្សមូលដ្ឋានគ្រប់រូប ទូទាំងប្រទេស ក្នុងការកសាង សមិទ្ធផលផ្សេងៗ និងកិច្ចប្រឹងប្រែងនានាតាមការចាត់តាំងរបស់គណបក្សនាពេលកន្លងមក។ លោក បានមានប្រសាសន៍សង្កត់ធ្ងន់ថា៖ «យើងធ្វើការពិតប្រាកដជាហត់ តែហត់ដើម្បីភាពខ្លាំងរបស់គណបក្សយើង ដើម្បីធានាអ្វីដែលយើងធ្លាប់មាន កំពុងមាន និងមានបន្តទៅថ្ងៃអនាគតសម្រាប់អ្នកជំនាន់ក្រោយ»

ទន្ទឹមនឹងការបញ្ជាក់ពីគោលដៅរួមរបស់គណបក្សប្រជាជនដើម្បីផលប្រយោជន៍ប្រជាជន លោក ហ៊ុន ម៉ានី បានក្រើនរម្លឹកដល់សមាជិក សមាជិកានៃគណៈកម្មាធិការគណបក្សក្នុងមូលដ្ឋានឱ្យ រួបរួមគ្នា និងអនុវត្តការងារប្រកបដោយភាពមុតស្រួច ប្រទាក់ក្រឡាគ្នា ដើម្បីបន្តដណ្តើម ប្រៀបឈ្នះឱ្យគណបក្សប្រជាជនកម្ពុជា៕