លោកជំទាវ កិត្តិសង្គហបណ្ឌិត ម៉ែន សំអនបានថ្លែងថា គ្រូពេទ្យ សិស្ស និស្សិត គ្រូបង្រៀន មានតួនាទីដ៏សំខាន់ចូលរួមចំណែកក្នុងការអភិវឌ្ឍន៍ប្រទេសជាតិ

209
UI Promtion 2021

រាជធានី​ភ្នំពេញ៖ក្នុងឱកាសអញ្ជើញជួបជួបសំណេះសំណាល ជាមួយ  ក្រុមគ្រូពេទ្យ គ្រូបង្រៀន សិស្ស និស្សិត ក្នុងរាជធានីភ្នំពេញលោកជំទាវ កិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី អនុប្រធានគណបក្សប្រជាជនកម្ពុជា បានថ្លែងអំណរគុណដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តទាំងអស់ ដែលបានលះបង់ ក្នុងការប្រថុយប្រថាន និងការប្រឈមមុខខ្ពស់ការប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ១៩ រហូតទទួលបានលទ្ធផលល្អដូចសព្វថ្ងៃនេះ ។

លោកជំទាវបានបន្តទៀតថា គ្រូបង្រៀនមិនត្រឹមតែជាអ្នកបង្រៀនតែប៉ុណ្ណោះទេ តែត្រូវដើរតួនាទីជាអ្នកអប់រំ ជាអ្នកដឹកនាំ  និងបានផ្តល់ឲ្យសិស្ស នូវឧត្តមគតិ ភាពជឿនលឿន និងបង្ហាញ អំពីមាគ៌ា អភិវឌ្ឍន៍ចំណេះដឹង សមត្ថភាពប្រកដោយភាពត្រឹមត្រូវ ។  គ្រូបង្រៀន គឺជាអ្នកបណ្តុះនូវស្មារតីសេ្នហាជាតិ ស្រឡាញ់ប្រទេសជាតិ ស្រឡាញ់ប្រជាជន និងការពារសមិទ្ធិផលប្រទេសជាតិដែលរាជរដ្ឋភិបាលបានខិតខំ កសាងពីបាត ដៃទទេ ៕ ​