នៅថ្ងៃស្អែកនេះ សិក្ខាសាលាជាសេ​​រីវគ្គទី៤ ស្តីពី ការជំរុញសហគ្រិនភាពជាយុវជន នឹងចាប់ផ្តើមដំណើរការ

170
UI Promtion 2021

(ភ្នំពេញ)៖​ សិក្ខាសាលាជាសេរីវគ្គទី៤ ស្តីពី ការជំរុញសហគ្រិនភាពជាយុវជនក្រោមប្រធានបទ «ការយល់ដឹងពីវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា (STEM) ក្នុងការជំរុញសហគ្រិនភាព» នឹងមកដល់នៅថ្ងៃទី ៥ ឧសភានេះ។

សិក្ខាសាលានេះ រៀបចំឡើងក្នុងគោលបំណងជំរុញ និងលើកទឹកចិត្តដល់យុវជន សិស្ស និស្សិត និងសាធារណៈជន ទី១៖ ជំរុញគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍធនធានមនុស្សតាមរយៈ STEM ទី២៖ ការប្រើប្រាស់វិធីសាស្ត្រ STEM នៅក្នុងការសិក្សា ទី៣៖ អត្ថប្រយោជន៍របស់ STEM សម្រាប់ក្រុមហ៊ុន រោងចក្រ សហគ្រាស ទី៤៖ យល់ដឹងអំពី STEM នៅក្នុងយុគសម័យសេដ្ឋកិច្ចឌីជីថល ទី៥៖ ការអនុវត្ត STEM នៅក្នុងអាជីវកម្ម និងសហគ្រិនភាព និងទី៦៖ បទពិសោធន៍ បញ្ហាប្រឈម និងដំណោះស្រាយក្នុងការសិក្សា និងអនុវត្តជំនាញ STEM៕