សម្តេចតេជោ ហ៊ុន សែន បង្ហោះសារសោកស្តាយ ចំពោះមរណភាពឯកឧត្តម ហ៊ុន ណេង «បងប្អូនយើងបែកគ្នាដោយពុំបានលា» !

154
UI Promtion 2021

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២២នេះ បានបង្ហោះសារ និងរូបភាពជាមួយបងប្រុសសម្តេច គឺឯកឧត្តម ហ៊ុន ណេង ដែលទើបទទួលមរណភាព កាលពីថ្ងៃទី៥ខែឧសភាម្សិលមិញដោយក្នុងសារនោះសម្តេចបង្ហាញនូវអារម្មណ៍សោកស្តាយចំពោះការបាត់បង់បងប្រុស។

តាមរយៈFacebookសម្តេចតេជោនាយករដ្ឋមន្ត្រីបានបង្ហោះសារយ៉ាងដូច្នេះថា«បងប្អូនយើងបែកគ្នាដោយពុំបានលាគ្នានិងនិយាយជាមួយគ្នាសូម្បីមួយម៉ាត់។ បែកគ្នាលើកនេះ បែកជារៀងរហូតហើយ មិនអាចជួបគ្នាវិញបានទេ»។
សូមជម្រាបថាសូមបញ្ជាក់ថាព្រឹទ្ធាចារ្យហ៊ុនណេងសមាជិកអចិន្រ្តៃយ៍គណបក្សប្រជាជនកម្ពុជា,ប្រធានគណៈកម្មការទី៤រដ្ឋសភានិងជាតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ចាមដែលបងប្រុសរបស់សម្តេចតេជោហ៊ុនសែននាយករដ្ឋមន្រ្តីនៃកម្ពុជាបានទទួលមរណភាព ដោយជំងឺបេះដូង នៅរសៀលថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២២នេះ ក្នុងជន្មាយុ៧២ឆ្នាំ។
សពរបស់លោកហ៊ុនណេងបានតម្កល់ធ្វើបុណ្យនៅគេហដ្ឋានភូមិទី៧ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម ខេត្តកំពង់ចាម ទៅតាមប្រពៃណីព្រះពុទ្ធសាសនា ហើយនៅថ្ងៃចន្ទ ៩កើត ខែពិសាខឆ្នាំខាលចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី៩ ខែឧសភាឆ្នាំ២០២២ សពលោកហ៊ុនណេងនឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តសុវណ្ណគិរីរតនៈ ភ្នំប្រុស ភូមិត្រពាំងចារ ឃុំក្រឡា ស្រុកកំពង់សៀម ខេត្តកំពង់ចាម៕