ឯកឧត្តមហ៊ុនម៉ានិតបានអញ្ជើញចូលរួមពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវបេតុងនិងសមិទ្ធផលនានាក្នុងវត្តពោធិព្រឹក្សាខារាម ហៅវត្តតូប នៅស្រុកទឹកឈូ ខេត្តកំពត

132
UI Promtion 2021

ខេត្តកំពត៖ឯកឧត្តមហ៊ុនម៉ានិតអគ្គនាយកអគ្គនាយកដ្ឋានស្រាវជ្រាវចារកិច្ច ក្រសួងការពារជាតិ នៅព្រឹកថ្ងៃទី៧ ខែឧសភាឆ្នាំ២០២២បានអញ្ជើញចូលរួមពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវបេតុងនិងសមិទ្ធផលនានាក្នុងវត្តពោធិព្រឹក្សាខារាម ហៅវត្តតូប នៅស្រុកទឹកឈូ ខេត្តកំពត ។
ឯកឧត្តមហ៊ុនម៉ានិតបានមានប្រសាសន៍ថា,សូមគោរពថ្លែងអំណរគុណ សម្តេចព្រះវនរ័តកត្តិបណ្ឌិត ណយច្រឹក សម្តេចព្រះសង្ឃនាយករងទី២សប្បុរសជននិងបងប្អូនពុទ្ធបរិស័ទដែលបានចូលរួមឧបត្ថម្ភកសាងសមិទ្ធិផលផ្សេងៗ ក្នុងវត្តអារាម រួមមានផ្លូវបេតុង ឧបដ្ឋានសាលា អាគារសាលាបឋមសិក្សា ជួសជុលដំបូលព្រះវិហារ ប្រាសាទតម្កល់សពហោត្រ័យនិងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗទៀត។
ឯកឧត្តមបន្តថា,តាមរយៈវប្បធម៌ចែករំលែកការអភិវឌ្ឍសាលារៀនមណ្ឌលសុខភាពវត្តអារាមផ្លូវនិងតម្រូវការចាំបាច់ជាច្រើនទៀត បានលេចរូបរាងឡើងជាបន្តបន្ទាប់ សម្រាប់បម្រើបងប្អូនប្រជាជន។
សមិទ្ធផលនាថ្ងៃនេះមិនមែនបម្រើឲ្យតែវិស័យពុទ្ធចក្រប៉ុណ្ណោះទេយើងទទួលបានទាំងអាគារសិក្សាថ្មីសម្រាប់ក្មួយៗបានចូលសិក្សារៀនសូត្រក្លាយជាធនធានមនុស្សសម្រាប់សង្គម។
ក្រោមដំបូលសន្តិភាព វិស័យពុទ្ធចក្រ និងអាណាចក្រ បានកំពុងដើរទន្ទឹមគ្នារួមគ្នាអភិវឌ្ឍន៍កសាងប្រទេសជាតិ ប្រកបដោយសុខដុមនីយកម្ម។
ឬសគល់សន្តិភាពនៅកម្ពុជាកើតចេញពីការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជាដែលថ្នាក់ដឹកនាំបានលះបង់កម្លាំងកាយចិត្តបូជាជីវិតស្វែងរកសន្តិភាពនិងការពារសន្តិភាពរហូតមកដល់សព្វថ្ងៃ។
អ្វីៗថ្នាក់ដឹកនាំរាជរដ្ឋាភិបាលនិងគណបក្សប្រជាជនកម្ពុជាកំពុងធ្វើ គឺគិតគូពីសុខសន្តិភាព ជីវភាពប្រជាជន និងផលប្រយោជន៍សម្រាប់សង្គមជាតិទាំងមូល។
នយោបាយចាក់វ៉ាក់សាំងនិងការដឹកនាំដ៏ត្រឹមត្រូវក្នុងការគ្រប់គ្រងជំងឺកូវីដ១៩បានបង្កបរិយាកាសឲ្យយើងបានជួបជុំគ្នានាថ្ងៃនេះ និងបើកចំហរសេដ្ឋកិច្ច ៕ឯកឧត្តមហ៊ុនម៉ានិតបានអញ្ជើញចូលរួមពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវបេតុងនិងសមិទ្ធផលនានាក្នុងវត្តពោធិព្រឹក្សាខារាម ហៅវត្តតូប នៅស្រុកទឹកឈូ ខេត្តកំពត
ខេត្តកំពត៖ឯកឧត្តមហ៊ុនម៉ានិតអគ្គនាយកអគ្គនាយកដ្ឋានស្រាវជ្រាវចារកិច្ច ក្រសួងការពារជាតិ នៅព្រឹកថ្ងៃទី៧ ខែឧសភាឆ្នាំ២០២២បានអញ្ជើញចូលរួមពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវបេតុងនិងសមិទ្ធផលនានាក្នុងវត្តពោធិព្រឹក្សាខារាម ហៅវត្តតូប នៅស្រុកទឹកឈូ ខេត្តកំពត ។
ឯកឧត្តមហ៊ុនម៉ានិតបានមានប្រសាសន៍ថា,សូមគោរពថ្លែងអំណរគុណ សម្តេចព្រះវនរ័តកត្តិបណ្ឌិត ណយច្រឹក សម្តេចព្រះសង្ឃនាយករងទី២សប្បុរសជននិងបងប្អូនពុទ្ធបរិស័ទដែលបានចូលរួមឧបត្ថម្ភកសាងសមិទ្ធិផលផ្សេងៗ ក្នុងវត្តអារាម រួមមានផ្លូវបេតុង ឧបដ្ឋានសាលា អាគារសាលាបឋមសិក្សា ជួសជុលដំបូលព្រះវិហារ ប្រាសាទតម្កល់សពហោត្រ័យនិងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗទៀត។
ឯកឧត្តមបន្តថា,តាមរយៈវប្បធម៌ចែករំលែកការអភិវឌ្ឍសាលារៀនមណ្ឌលសុខភាពវត្តអារាមផ្លូវនិងតម្រូវការចាំបាច់ជាច្រើនទៀត បានលេចរូបរាងឡើងជាបន្តបន្ទាប់ សម្រាប់បម្រើបងប្អូនប្រជាជន។
សមិទ្ធផលនាថ្ងៃនេះមិនមែនបម្រើឲ្យតែវិស័យពុទ្ធចក្រប៉ុណ្ណោះទេយើងទទួលបានទាំងអាគារសិក្សាថ្មីសម្រាប់ក្មួយៗបានចូលសិក្សារៀនសូត្រក្លាយជាធនធានមនុស្សសម្រាប់សង្គម។
ក្រោមដំបូលសន្តិភាព វិស័យពុទ្ធចក្រ និងអាណាចក្រ បានកំពុងដើរទន្ទឹមគ្នារួមគ្នាអភិវឌ្ឍន៍កសាងប្រទេសជាតិ ប្រកបដោយសុខដុមនីយកម្ម។
ឬសគល់សន្តិភាពនៅកម្ពុជាកើតចេញពីការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជាដែលថ្នាក់ដឹកនាំបានលះបង់កម្លាំងកាយចិត្តបូជាជីវិតស្វែងរកសន្តិភាពនិងការពារសន្តិភាពរហូតមកដល់សព្វថ្ងៃ។
អ្វីៗថ្នាក់ដឹកនាំរាជរដ្ឋាភិបាលនិងគណបក្សប្រជាជនកម្ពុជាកំពុងធ្វើ គឺគិតគូពីសុខសន្តិភាព ជីវភាពប្រជាជន និងផលប្រយោជន៍សម្រាប់សង្គមជាតិទាំងមូល។
នយោបាយចាក់វ៉ាក់សាំងនិងការដឹកនាំដ៏ត្រឹមត្រូវក្នុងការគ្រប់គ្រងជំងឺកូវីដ១៩បានបង្កបរិយាកាសឲ្យយើងបានជួបជុំគ្នានាថ្ងៃនេះ និងបើកចំហរសេដ្ឋកិច្ច ៕