ទីប្រឹក្សាសម្តេចសេនាវិបុលភក្តីសាយឈុំជួបសំណេះសំណាលសួរសុខទុក្ខផ្ដល់ថ្នាំព្យាបាលកូវីដ១៩និងថវិកាមួយចំនួនជូនបងប្អូនប្រជាពលរដ្ឋដល់ខ្នងផ្ទះសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ

187
UI Promtion 2021

(ភ្នំពេញ)៖នៅថ្ងៃទី៧ខែឧសភាឆ្នាំ២០២២លោកបណ្ឌិត ឡេង ប៊ុនតេង ទីប្រឹក្សាសម្តេចសេនាវិបុលសេនាភក្តី សាយឈុំប្រធានព្រឹទ្ធសភានៃកម្ពុជានិងជាប្រធានក្រុមការងារចុះជួយសង្កាត់ជ្រោយចង្វារបានដឹកនាំក្រុមការងារក្រុមប្រឹក្សាសង្កាត់ភូមិបានជួបសំណេះសំណាលសួរសុខទុក្ខផ្ដល់ថ្នាំផ្ដាសសាយ(កូវីដ១៩)និងថវិកាមួយចំនួនជូនបងប្អូនប្រជាពលរដ្ឋដល់ខ្នងផ្ទះ ស្ថិតនៅភូមិ ០៣ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វាររាជធានីភ្នំពេញ។
លើកឡើងនាឱកាសនោះលោកឡេងប៊ុនតេងក៏បានរំលឹកអំពីប្រវត្តិរបស់បក្សក្នុងការតស៊ូរំដោះប្រទេសជាតិនិងប្រជាពលរដ្ឋចេញពីរបបប្រល័យពូជសាសន៍ជាពិសេសនយោបាយឈ្នះឈ្នះដែលធ្វើឲ្យប្រទេសមានលទ្ធិប្រជាធិបតេយ្យសេរីពហុបក្សការបង្រួបបង្រួមជាតិផ្សះផ្សាជាតិរហូតទទួលបានសុខសន្តិភាពពេញលេញដោយក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោនាយករដ្ឋមន្រ្តីដែលបានធ្វើការអភិវឌ្ឍន៍ប្រទេសឲ្យមានការរីកចម្រើនដល់សព្វថ្ងៃ។
លោកបន្ដថាគណបក្សប្រជាជនកម្ពុជាគឺជាគណបក្សតែមួយគត់ដែលមានធនធានមនុស្សគ្រប់គ្រាន់និងតែងតែគិតគូរអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋនៅគ្រប់ទីកន្លែងនិងគ្រប់កាលៈទេសៈហើយការចូលជាសមាជិកបក្សប្រជាជនមិនមែនដើម្បីទទួលបានអំណាចនោះទេតែដើម្បីធ្វើជាមែកធាងផ្តល់ជាម្លក់ដ៏ត្រជាក់សម្រាប់ការជ្រករបស់ប្រជាជន។
លោក ឡេង ប៊ុនតេង ក៏បានជំរុញឱ្យសមាជិកថ្មីម្នាក់ៗ ចូលរួមប្រឆាំងវាយបកលើពួកគណបក្សប្រឆាំងទៅលើឧបាយកលដ៏អាក្រក់ដែលមានបំណងចង់ផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់ដែលកើតចេញពីការបោះឆ្នោតរបស់ប្រជាជននិងកំពុងដឹងនាំប្រទេសទទួលបានភាពរីកចំរើននិងនាំមកនូវសុខសន្តិភាពជូនប្រជាជនគ្រប់រូប។
លោកប្រធានក្រុមការងារក៏បានអរគុណចំពោះការចូលរួមរបស់យុវជននិងដែលមានជំនឿនិងទំនុកចិត្តចំពោះការដឹកនាំដ៏ត្រឹមត្រូវរបស់គណបក្សប្រជាជននិងបានណែនាំឱ្យយុវជនគ្រប់ថ្នាក់ទាំងអស់ត្រូវបំពាក់បំប៉នដល់យុវជនអំពីសាវតាបុព្វហេតុលក្ខន្តិកៈនិងគោលនយោបាយរបស់គណបក្ស សំដៅសម្រេចឱ្យបានតាម គោលការបក្ស គឺសមាជិកបក្សម្នាក់សន្លឹកឆ្នោតមួយសន្លឹកជូនគណបក្ស ហើយយុវជនបក្សម្នាក់អូសទាញបានសន្លឹកឆ្នោតមួយសន្លឹកបន្ថែមទៀត៕