សម្តេចចៅហ្វាវាំងគង់សំអុលអញ្ជើញប្រកាសព្រះរាជសារព្រះមហាក្សត្រដែលប្រទានគោរមងារដល់ព្រឹទ្ធាចារ្យហ៊ុនណេងជា«សម្ដេចឧត្ដមទេពញាណ»ក្នុងពិធីបុណ្យសព

87
UI Promtion 2021

(ភ្នំពេញ)៖ នៅវេលាម៉ោងប្រមាណ ៩៖៣០នាទីយប់ ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២២នេះ សម្តេចចៅហ្វាវាំង គង់សំអុលរដ្ឋមន្រ្តីព្រះបរមរាជវាំងបានអញ្ជើញទៅប្រកាសព្រះរាជសារព្រះមហាក្សត្រក្នុងការប្រទានគោរមងារដល់ព្រឹទ្ធចារ្យ ហ៊ុន ណេង ជា «សម្ដេចឧត្ដមទេពញាណ» ក្នុងពិធីបុណ្យសពនៅខេត្តកំពង់ចាម។

សូមបញ្ជាក់ថា ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តមសីហមុនីព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២២នេះ បានចេញព្រះរាជក្រឹត្យមួយតែងតាំង លោកព្រឹទ្ធាចារ្យ ហ៊ុន ណេង បងប្រុសសម្ដេចតេជោ ហ៊ុន សែន ជា «សម្ដេចឧត្ដមទេពញាណ»។

លោកព្រឹទ្ធាចារ្យហ៊ុនណេងសមាជិកគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភានិងជាតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ចាមបានទទួលអនិច្ចកម្មដោយរោគាពាធនៅម៉ោង៦៖២៥នាទីល្ងាចថ្ងៃទី០៥ខែឧសភាឆ្នាំ២០២២ក្នុងជន្មាយុ៧២ឆ្នាំ។

សពរបស់លោកពេលនេះត្រូវបានតម្កល់ធ្វើបុណ្យនៅគេហដ្ឋានភូមិទី៧សង្កាត់កំពង់ចាមក្រុងកំពង់ចាមខេត្តកំពង់ចាមទៅតាមប្រពៃណីព្រះពុទ្ធសាសនាហើយនៅថ្ងៃចន្ទ ៩កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី៩ខែឧសភាឆ្នាំ២០២២សពលោកនឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តសុវណ្ណគិរីរតនៈភ្នំប្រុសភូមិត្រពាំងចារ ឃុំក្រឡា ស្រុកកំពង់សៀម ខេត្តកំពង់ចាម៕