ឯកឧត្តមបណ្ឌិតហ៊ុនម៉ាណែតប្រកាសបញ្ចូលសមាសភាពសាស្ដ្រាចារ្យបុគ្គលិកអប់រំគរុនិស្សិតនិងនិស្សិតជាង២៧០០នាក់ ជាសមាជិកបក្សប្រជាជន

257
UI Promtion 2021

(ភ្នំពេញ)៖ឯកឧត្តមបណ្ឌិតហ៊ុនម៉ាណែតសមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល នៅព្រឹកថ្ងៃទី០៧ខែឧសភាឆ្នាំ២០២២នេះបានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសទទួលស្គាល់និងបញ្ចូលសមាសភាពសាស្ដ្រាចារ្យ បុគ្គលិកអប់រំ គរុនិស្សិត និងនិស្សិត ចំនួន២,៧៥៦នាក់ជាសមាជិកគណបក្សប្រជាជនកម្ពុជា។

ថ្លែងក្នុងឱកាសនេះឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានចូលរួមសប្បាយរីករាយជាមួយលោក លោកស្រី សាស្ត្រាចារ្យ បុគ្គលិកអប់រំគរុនិសិ្សតនិងនិស្សិតទាំងអស់ ដែលកំពុងពាក់អាវគណបក្សដ៏ស្រស់ស្អាតនិងឯកភាពគ្នាដែលជានិមិត្តរូបនៃការចូលមករួមរស់ក្នុងជីវភាពជាមួយមហាគ្រួសារ នៃគណបក្សប្រជាជនកម្ពុជា។
ឯកឧត្តមបានអះអាងថា គណបក្សប្រជាជនកម្ពុជា ជាគណបក្សដែលមានការអភិវឌ្ឍរីកចម្រើនរឹងមាំឥតឈប់ឈរដោយមានមូលដ្ឋានពីស្មារតីសាមគ្គីភាព,ការតម្កល់ផលប្រយោជន៍ជាតិជាធំនិងមានគោលនយោបាយមុតស្រួចជាមួយនឹងភាពបត់បែនសំដៅធ្វើយ៉ាងណារក្សាឲ្យបាននូវបុព្វហេតុតែមួយគត់និងឥតងាករេពីមួយជំនាន់ទៅមួយជំនាន់ គឺការបម្រើផលប្រយោជន៍ប្រជាជន និងអភិឌ្ឍប្រទេសជាតិ។
ឯកឧត្តមហ៊ុនម៉ាណែតបានបន្ថែមថាគណបក្សប្រជាជនកម្ពុជាបានផ្តល់នូវភាពកក់ក្តៅជូនសមាជិកសមាជិកាក៏ដូចជាប្រជាពលរដ្ឋទូទាំងប្រទេសតាមរយៈការរក្សានូវគុណតម្លៃកេរ្តិ៍ឈ្មោះរបស់ខ្លួនជាអ្នកដែលប្រជាពលរដ្ឋស្រលាញ់និងជឿជាក់ចំពោះឆន្ទៈនិងសកម្មភាពដូចដែលបានអនុវត្តកន្លងមកក្នុងនាមជាស្ថាបនិកនៃសន្តិភាពអ្នកការពារស្ថិរភាពអគ្គមគ្គទេសក៍នៃការអភិវឌ្ឍដែលស្ថិតនៅជាប់នឹងប្រជាពលរដ្ឋគ្រប់កាលៈទេសៈ។
ឯកឧត្តមបញ្ជាក់ថា គណបក្សកំពុងបន្តជំរុញការអភិវឌ្ឍ និងទំនើបកម្មសមត្ថភាពរបស់ខ្លួនឲ្យបានធំធេងលើមូលដ្ឋាននៃចំណេះដឹងនិងបទពិសោធន៍ដែលមានជាង៧០ឆ្នាំកន្លងមកនេះដើម្បីធានាក្នុងការបម្រើប្រជាពលរដ្ឋឲ្យកាន់តែល្អប្រសើរ និងមានប្រសិទ្ធភាពថែមទៀត។ លើសពីនេះគណបក្សប្តេជ្ញាដាច់ខាតបន្តថែរក្សាសន្តិភាពស្ថិរភាពនិងផ្តល់ឱកាសបង្កលក្ខណៈឲ្យគ្រប់គ្នាបានទទួលផល និងក្តីសង្ឃឹមទាំងពេលបច្ចុប្បន្ន និងអនាគត សម្រាប់ប្រយោជន៍ខ្លួនឯងសង្គមគ្រួសារនិងសង្គមជាតិ។
ឯកឧត្តម ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់ថាសម្តេចតេជោ ហ៊ុនសែនជាថ្នាក់ដឹកនាំដែលមានសមត្ថភាពលើសលប់ក្នុងការកាន់ចង្កូតដឹកនាំប្រទេសទាំង ក្នុងកាលៈទេសៈ សង្គ្រាម និងសន្តិភាព ប្រកបដោយភាពម៉ឺងម៉ាត់ហ្មត់ចត់ និងមានការទទួលខុសត្រូវខ្ពស់ព្រមទាំងមានទឹកចិត្តចំហរទូលំទូលាយក្នុងការទទួលនូវមតិយោបល់ពីគ្រប់មជ្ឈដ្ឋានប្រយោជន៍ក្នុងការសិក្សាស្រាវជ្រាវនិងពិចារណាល្អិតល្អន់ប្រកបដោយហេតុផល។
មួយវិញទៀតសម្តេចតេជោហ៊ុនសែនតែងបានផ្តល់នូវការគាំទ្រគ្រប់បែបយ៉ាង សម្រាប់សកម្មភាពយុវជន សិស្ស-និស្សិតក្នុងការងារសង្គមនិងនយោបាយសំដៅរួមចំណែក ក្នុងការដុសខាត់កម្លាំងបន្តវេនឲ្យមានភាពមុតស្រួច ស័ក្តិសមជាសសរទ្រូងនិងអនាគតដ៏រឹងមាំរបស់ប្រទេសជាតិ៕