រដ្ឋមន្ត្រីយុត្តិធម៌បើកវគ្គបណ្តុះបណ្តាលសិស្សចៅក្រមជំនាន់ទី១១សិស្សចៅក្រមផ្ទៃក្នុងជំនាន់ទី២សិស្សអាជ្ញាសាលាជំនាន់ទី២សិស្សសារការីជំនាន់ទី៣និងសិស្សក្រឡាបញ្ជីជំនាន់ទី៨ នៃរាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ

137
UI Promtion 2021

(ភ្នំពេញ)៖នៅថ្ងៃព្រហស្បតិ៍ទី១២ខែឧសភាឆ្នាំ២០២២នេះ,លោកកើតរិទ្ធរដ្ឋមន្ត្រីក្រសួងយុត្តិធម៌និងជាប្រធានក្រុមប្រឹក្សាភិបាលនៃរាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ បានអញ្ជើញជាអធិបតីក្នុងពីធីបើកវគ្គបណ្តុះបណ្តាល សិស្សចៅក្រមជំនាន់ទី១១សិស្សចៅក្រមផ្ទៃក្នុងជំនាន់ទី២សិស្សអាជ្ញាសាលាជំនាន់ទី២សិស្សសារការីជំនាន់ទី៣និងសិស្សក្រឡាបញ្ជីជំនាន់ទី៨ដែលមានចំនួនសរុប២១៩រូប នៅរាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ។

ថ្លែងនៅក្នុងពិធីនេះ លោកកើតរិទ្ធរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានចូលរួមអបអរសាទរនិងកោតសរសើរចំពោះជ័យលាភីទាំង២១៩រូបដែលបានខិតខំប្រឹងប្រែងសិក្សារៀនសូត្រនិងបានប្រឡងជាប់ជាស្ថាពរក្លាយជាសិស្សចៅក្រម,សិស្សអាជ្ញាសាលា,សិស្សសារការីនិងសិស្សក្រឡាបញ្ជីនៃរាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការដែលការប្រឡងប្រជែងនេះត្រូវបានរៀបចំឡើងយ៉ាងតឹងរឹង ត្រឹមត្រូវ និងប្រកបដោយតម្លាភាពដោយមានការចូលរួមត្រួតពិនិត្យនិងសង្កេតការនៅគ្រប់ដំណាក់កាលពីអង្គភាពប្រឆាំងអំពើពុករលួយ។

លោករដ្ឋមន្ត្រី បានណែនាំ និងផ្តាំផ្ញើដល់សិស្សទាំង ២១៩រូបនៃរាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការឱ្យខិតខំប្រឹងប្រែងសិក្សារៀនសូត្រនិងគោរពនូវវិន័យឱ្យបានខ្ជាប់ខ្ជួនដើម្បីពង្រឹងទាំងសមត្ថភាពជំនាញទាំងវិន័យនិងក្រមសីលធម៌វិជ្ជាជីវៈនិងដើម្បីសម្រេចនូវក្តីប្រាថ្នារបស់ខ្លួនក្លាយជា ចៅក្រម ព្រះរាជអាជ្ញា អាជ្ញាសាលា សារការី និងក្រឡាបញ្ជី ដែលមានសមត្ថភាពពេញលេញ ដើម្បីចូលរួមលើកកម្ពស់វិស័យយុត្តិធម៌នៅកម្ពុជា ស្របតាមទិសដៅកែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌។

លោករដ្ឋមន្រ្តីក៏បានគូសបញ្ជាក់ផងដែរថាក្រសួងយុត្តិធម៌បានធ្វើការកែសម្រួលរបៀបនៃការសិក្សាដែលជំរុញឱ្យសិស្សមានការខិតខំប្រកួតប្រជែងគ្នាដោយក្រសួងនឹងផ្តល់អាទិភាពដល់សិស្សដែលទទួលបានលទ្ធផលក្នុងការសិក្សាល្អជាងគេក្នុងការជ្រើសរើសទីកន្លែងបំពេញការងារនៅក្រោយបញ្ចប់ការសិក្សាហើយក្រសួងនឹងបន្តលើកកម្ពស់ការអនុវត្តគោលការណ៍គុណាធិបតេយ្យ ក្នុងការតែងតាំងមុខដំណែងទទួលខុសត្រូវនានាក្នុងវិស័យយុត្តិធម៌ ជាបន្តបន្ទាប់។ ប៉ុន្តែទោះបីជាការសិក្សានេះមានលក្ខណៈប្រកួតប្រជែងក៏ពិតមែន លោករដ្ឋមន្រ្តី បានណែនាំឱ្យសិស្សទាំងអស់ ត្រូវរក្សាឱ្យបាននូវសាមគ្គីភាព និងមិត្តភាពល្អ រវាងមិត្តរួមថ្នាក់ និងរួមជំនាន់ជាមួយគ្នា៕