ឯកឧត្តមហ៊ុនម៉ានីមានប្រសាសន៍ថា«សមិទ្ធផលនានាដែលសម្រេចបានជាបន្តបន្ទាប់ជាពិសេសអំឡុងនិងក្រោយភាពធូរស្រាលនៃវិបត្តិកូវីដ១៩សបញ្ជាក់ពីការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជា»

82
UI Promtion 2021

(កំពង់ស្ពឺ)៖ថ្លែងប្រសាសន៍ក្នុងឱកាសពិធីសម្ពោធអគារសិក្សាសាលាបឋមសិក្សាវត្តពូនខ្សាច់ស្ថិតក្នុងឃុំវាលពង់ស្រុកឧដុង្គខេត្តកំពង់ស្ពឺកាលពីព្រឹកថ្ងៃទី១៣ខែឧសភាឆ្នាំ២០២២ឯកឧត្តមហ៊ុនម៉ានីអ្នកតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ស្ពឺបានគូសបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការប្រយុទ្ធនឹងជំងឺកូវីដ១៩ក្នុងអំឡុង០២ឆ្នាំកន្លងទៅនេះដែលបានការពារអាយុជីវិតប្រជាពលរដ្ឋនិងបានផ្តល់បរិយាកាសអនុញ្ញាតអោយស្ថានភាពសង្គមអាចវិលមកធម្មតាគម្រោងសាងសង់អភិវឌ្ឍនានាអាចដំណើរការនិងបញ្ចប់ដោយរលូនទូទាំងប្រទេស។
ឯកឧត្តមបានលើកឡើងថា៖«សមិទ្ធផលនានាដែលសម្រេចបានជាបន្តបន្ទាប់ជាពិសេសអំឡុងនិងក្រោយវិបត្តិកូវីដ១៩សបញ្ជាក់ពីការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលដែលជាថ្នាក់ដឹកនាំគណបក្សប្រជាជន»។

ទន្ទឹមនឹងការលើកឡើងពីសមត្ថភាពរបស់រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចតេជោនាយករដ្ឋមន្ត្រីឯកឧត្តមហ៊ុនម៉ានីក៏បានរំលឹកពីដំណាក់កាលដំបូងនៅពេលដែលកម្ពុជាមិនទាន់មានវ៉ាក់សាំងនិងចាក់វ៉ាក់សាំងក្នុងកម្រិតខ្ពស់ដែលតម្រូវអោយរាជរដ្ឋាភិបាលធ្វើការបិទខ្ទប់នៅតាមតំបន់ខ្លះទៅតាមការចាំបាច់ ដែលការណ៍នេះបានធ្វើឱ្យប៉ះពាល់ដល់ជីវភាពបងប្អូនមួយចំនួន។ ឯកឧត្តមបានសង្កត់ធ្ងន់ថា៖«ពេលនោះយើងគ្មានជម្រើសនោះទេតែដើម្បីការពារអាយុជីវិតរបស់បងប្អូនចំណាត់ការនេះជាជម្រើសតែមួយគត់ដែលយើងមាននៅក្នុងដៃ។ ឯកឧត្តមក៏បានបន្តពីស្ថានភាពនៃវិបត្តិកូវីដ១៩នៅក្រោយពេលដែលកម្ពុជាសម្រេចបានការចាក់វ៉ាក់សាំងក្នុងកម្រិតខ្ពស់តាមរយៈយុទ្ធនាការផ្ការីករបស់រាជរដ្ឋាភិបាលដែលអនុញ្ញាតអោយឈានទៅដល់ការសម្រចឱ្យកម្ពុជាបើកដំណើរការប្រទេសឡើងវិញលើគ្រប់វិស័យ កាលពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១។
ក្នុងនោះដែរសមិទ្ធផលជាអគារសិក្សាដែលត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់នាពេលនេះបានបង្ហាញពីសុខសុវត្តិភាពក្នុងសង្គមដែលបានបង្កភាពងាយស្រួលក្នុងការរួបរួមគ្នាពីសំណាក់ ព្រះសង្ឃ បងប្អូនប្រជាពលរដ្ឋ អាជ្ញាធរ ក្រុមការងារឈានដល់ការសម្រេចគម្រោងសាងសង់នេះចេញជារូបរាងឡើង។
ឯកឧត្តមហ៊ុនម៉ានីបានមានប្រសាសន៍ថាកត្តាដែលធ្វើឱ្យវិស័យអប់រំនៅក្នុងខេត្តមានការរីកចម្រើន គឺមិនអាចកាត់ផ្តាច់បានពីថ្នាក់ដឹកនាំមន្ទីរអបរំ សាលានិងជាពិសេសលោកគ្រូអ្នកគ្រូដែលបានខិតខំប្រឹងប្រែងនិងលះបង់ខ្ពស់ដែលឯកឧត្តមសូមធ្វើការគោរពថ្លែងអំណរគុណ។
ជាមួយគ្នានេះដែរ តាមរយៈរបាយការណ៍សាងសង់អានដោយឯកឧត្តម លី ច័ន្ទតុលាបានឱ្យដឹងថាការសាងសង់អគារសិក្សានេះកើតចេញពីការផ្តួចផ្តើមគំនិតពីសំណាក់ព្រះគ្រូចៅអធិការវត្តប្រជាពលរដ្ឋមាតាបិតាអាណាព្យាបាលសិស្សលោកគ្រូអ្នកគ្រូអាជ្ញាធរមូលដ្ឋានក្រុមការងារចុះជួយឃុំសប្បុរសជនជាច្រើន ដោយបានពិនិត្យឃើញថា អគារសិក្សាមានសភាពចាស់ទ្រុឌទ្រោម ដែលបង្ករការលំបាកដល់ការរៀនសូត្ររបស់ក្មួយៗកុមារតូចៗ។
មានប្រសាសន៍ក្នុងអង្គពិធីនោះឯកឧត្តមវ៉ីសំណាងអភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺបានធ្វើការថ្លែងអំណរគុណដល់ឯកឧត្តមហ៊ុនម៉ានីអ្នកតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ស្ពឺដែលតែងតែគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋក្នុងខេត្តនិងបានខិតខំកសាងសមិទ្ធផលនានាជូនដល់ខេត្តនិងប្រជាជនជាហូហែ។ ជាក់ស្តែងតាមរយៈឯកឧត្តមខេត្តកំពុងរង់ចាំស្វាគមន៍កីឡដ្ឋានដ៏ធំស្កឹមស្កៃប្រកបដោយលក្ខណៈស្តង់ដារដែលនឹងត្រូវដាក់សម្ពោធឱ្យប្រើប្រាស់នាពេលដ៏ខ្លីខាងមុខនេះ។


គួរបញ្ជាក់ផងដែរថាអគារសិក្សាថ្មីមាន៣បន្ទប់ស្ថិតក្នុងសាលាបឋមសិក្សាពូនខ្សាច់ ត្រូវបានសាងសង់ដោយចំណាយថវិកាអស់ប្រមាណ ៤ ម៉ឺនដុល្លារ និងប្រើប្រាស់ពេលវេលាសាង់សង់ចំនួន ២ ឆ្នាំ៕