សម្តេចតេជោហ៊ុនសែនប្រកាសថាថ្ងៃនេះមិនមានឆ្លងជំងឺកូវីដ១៩នោះទេ, ថ្ងៃនេះជាថ្ងៃទី៧ហើយ ដែលមិនមានឆ្លងជំងឺកូវីដ១៩

110
UI Promtion 2021

(វ៉ាស៊ីតោន, អាមេរិក)៖ បើទោះបីកំពុងនៅឆ្ងាយពីប្រទេសជាង ១ម៉ឺនគីឡូម៉ែត្រក្តី តែសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅតែបន្តតាមដានជាប់ជាប្រចាំចំពោះស្ថានការណ៍របស់ប្រទេសជាតិ តាមរយៈមន្ត្រីជាសេនាធិការ។ នៅយប់ថ្ងៃទី១៣ ខែឧសភា (ម៉ោងនៅកម្ពុជា) ត្រូវនឹងវេលាព្រឹកថ្ងៃទី១៣ ខែឧសភា (ម៉ោងនៅក្រុងវ៉ាស៊ីនតោន) សម្តេចតេជោ ហ៊ុន សែន បានបន្តផ្ញើសារជូនប្រជាពលរដ្ឋពាក់ព័ន្ធនឹងស្ថានភាពជំងឺកូវីដ១៩។
ក្នុងសារសំឡេងផ្ញើជូនរួមជាតិនេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថានៅថ្ងៃកម្ពុជាមិនមានការឆ្លងជំងឺកូវីដ១៩ករណីថ្មីនោះទេហើយនេះជាថ្ងៃទី៧ហើយដែលកម្ពុជាមិនមានករណីឆ្លងថ្មីនៃជំងឺកូវីដ១៩។
បើទោះបីមិនមានករណីឆ្លងថ្មីយ៉ាងណាក្តីតែសម្តេចតេជោប្រមុខរាជរដ្ឋាភិបាល ដែលតែខ្វាយខ្វល់ពីសុខុមាលភាពរបស់ប្រជាពលរដ្ឋ បានបន្តអំពាវនាវឱ្យប្រជាពលរដ្ឋបន្តយកចិត្តទុកដាក់ក្នុងការប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩។