សម្តេចតេជោ ហ៊ុន សែន៖ ២៤ឆ្នាំមកនេះក្នុងសន្តិភាពពេញលេញ កម្ពុជាមិនមានពលរដ្ឋរងគ្រោះស្លាប់ របួសពិការ កំព្រា និងមេមាយ ដោយសារសង្គ្រាមនោះទេ

98
UI Promtion 2021

(ស្វីស)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកថា រយៈពេល២៤ឆ្នាំមកនេះ ដែលកម្ពុជាទទួលបានសន្តិភាពពេញលេញ ក្រោមនយោបាយឈ្នះឈ្នះ ឆ្នាំ១៩៩៨ កម្ពុជាមិនមានអ្នកស្លាប់ របួសពិការ ស្រ្តីមេមាយ និងក្មេងកំព្រាដោយសារសង្គ្រាមទៀតនោះទេ។

ការលើកឡើងរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុងឱកាសដែលសម្តេចជួបសំណេះសំណាលជាមួយសហគមន៍ខ្មែររស់នៅទ្វីបអឺរ៉ុប ក្នុងទីក្រូងហ្សូរិច ប្រទេសស្វីស នាយប់ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២២នេះ ។

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងដូច្នេះថា ឥឡូវយើងកំពុងសន្លឹងមើលអ្វីដែលបានកើត និងកំពុងកើត បន្ទាប់ពីមានសន្តិភាពពេញលេញដែលកើតនៅលើទឹកដីកម្ពុជា។ សម្តេចបានបញ្ជាក់ថា មានកត្តាចំនួន៦ ដែលក្នុងនោះមានដូចជា «ទី១៖ ២៤ឆ្នាំមកនេះ អត់មានមនុស្សស្លាប់ របួសពិការដោយសារការប្រយុទ្ធទេ ប្រសិនបើសង្គ្រាមបន្ត២៤ឆ្នាំមកនេះ សួរថាតើមានប៉ុន្មាននាក់ទៀតទៅដែលស្លាប់?»

សម្តេចបានរិះគន់ លើអ្នកនយោបាយមួយចំនួនដែលមិនហ៊ានទទួលស្គាល់ចំពោះ សន្តិភាពប្រទេសកម្ពុជា។ សម្តេចជំរុញឱ្យមានស្ថានភាពអ៊ុយក្រែនពេលនេះ ដែលរងគ្រោះដោយសារសង្គ្រាម ហើយមានប្រជាពលរដ្ឋភៀសខ្លួនប្រមាណ៥លាននាក់ទៅកាន់អឺរ៉ុប។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មុនឆ្នាំ១៩៩៨ ដែលជាជោគជ័យនៃនយោបាយឈ្នះឈ្នះ ចំនួនពលរដ្ឋរងគ្រោះដោយសារសង្គ្រាមច្រើនណាស់ហើយ តែក្រោយឆ្នាំ១៩៩៨ យើងមិនមានអ្នករងគ្រោះដោយសារសង្គ្រាមទៀតទេ ហើយយើងក៏មិនមានស្ត្រីមេមាយ និងក្មេងកំព្រាដោយសារសង្គ្រាមដែរ។ សម្តេចបានបន្ថែមថា រយៈពេល២៤ឆ្នាំនេះ មិនមានជនភៀសសឹកនៅកម្ពុជានោះទេ។ ប៉ុន្តែអាចមានជនភៀសខ្លួន ដែលគេចពីទឹកជំនន់ ទៅកាន់ទីទួលមានសុវត្ថិភាព។

សម្តេចបានបញ្ជាក់បន្ថែមថា ចំណុច៥៖ រយៈពេល២៤ឆ្នាំនេះ មិនមានការផ្តាច់ផ្លូវ ដុតសាលារៀនមន្ទីរពេទ្យ វត្តអារ៉ាមទៀតទេ ។ ចំណុចទ៦ សម្តេចលើកឡើងថា អវត្តសង្គ្រាម បានអនុញ្ញាតឱ្យរៀបចំប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស។ សម្តេចលើកឡើងថា គ្រាប់កំភ្លើងមិនស្គាល់ប្រជាធិបតេយ្យ ឬសិទ្ធិមនុស្សនោះទេ បើត្រូវបាញ់គ្នា គឺបាញ់ហើយ។

សម្តេចបានបន្តថា «វត្តមានសន្តិភាពជំនួយឱ្យសង្គ្រាមនេះ ផ្តល់ឱកាសឱ្យយើងអភិវឌ្ឍសេដ្ឋកិច្ចសង្គម កាត់បន្ថយភាពក្រីក្រ»។ សម្តេចបានបន្តថា នៅក្រោយសង្គ្រាមយើងមានប្រជាជនប្រមាណ៥លាននាក់ប៉ុណ្ណោះ ប៉ុន្តែពេលនេះយើងមានចំនួន១៧លានហើយ។ សម្តេចតេជោ ហ៊ុន សែន ដែលមានមោទនភាពដែលស្ថិតនៅក្នុងចំណោមជាមេដឹកនាំដែលមានចៅច្រើនជាងគេលើពិភពលោក រហូតដល់ពេលនេះសម្តេចមានចៅរហូតដល់២២នាក់៕