ឯកឧត្តម ហ៊ុន ម៉ានី៖ គណបក្សប្រជាជនមិនមែនស្រឡាញ់ប្រជាជនតាមរដូវកាលនោះទេ

128
UI Promtion 2021

ឯកឧត្តម ហ៊ុន ម៉ានី តំណាងរាស្ដ្រមណ្ឌលកំពង់ស្ពឺ បានឱ្យដឹងនៅក្នុងផេកហ្វេសប៊ុក នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២នេះទាំងស្រុងថា នៅក្នុងខេត្តកំពង់ស្ពឺនេះ មិនថាខ្ញុំផ្ទាល់ ឬក្រុមការងារចុះជួយ តែងតែមកនៅរួមរស់ជាមួយប្រជាពលរដ្ឋរហូតមកស្រាប់ទៅហើយ មិនមែនឃើញមុខតែក្នុងរដូវកាលបោះឆ្នោតនោះទេ។ ជារឿយៗប្រជាពលរដ្ឋតែងតែទទួលបានអំណោយផ្សេងៗ មិនថាជាសម្ភារៈបរិក្ខារបច្ចេកទេស ឬវត្ថុអនុស្សាវរីយ៍ ការចែករំលែកពេលមានគ្រោះអាសន្ននានា មិនថាពេលទឹកជំនន់ ខ្យល់កន្រ្តាក់ ក៏ដូចជាសមិទ្ធផលនានា ទូទាំងខេត្ត និងទូទាំងប្រទេសរហូតមកហើយ។ អនាគតក្រុមគ្រួសារ និងអ្នកជំនាន់ក្រោយរបស់យើង ត្រូវការគណបក្សដែលធ្វើពិតប្រាកដ ហើយមានបទពិសោធន៍ និងការអនុវត្តជាក់ស្តែង នោះគឺ គណបក្សប្រជាជនកម្ពុជា។
ជំនួបជាមួយក្រុមគ្រួសារគណបក្សប្រជាជនកម្ពុជា នៅឃុំយាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២