សម្តេចក្រឡាហោមអំពាវនាវដល់ប្រជាពលរដ្ឋទៅចូលរួមបោះឆ្នោតឪ្យបានគ្រប់ៗគ្នា

185
UI Promtion 2021

ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ប្រធានស្ដីទីគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយមូលដ្ឋានខេត្តបាត់ដំបង និងព្រៃវែង បានអំពានាវដល់ប្រជាពលរដ្ឋ សមាជិក-សមាជិកា ក្នុងមូលដ្ឋានឃុំកន្សោមអក ឱ្យចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ ទាំងអស់គ្នា នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខនេះ។

ការអំពាវនាវរបស់សម្តេចក្រឡាហោម ស ខេង ខាងលើនេះ ក្នុងពិធីអញ្ជើញចុះជួបសំណេះសំណាលជាមួយសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា នៅទីស្នាក់ការស្រាល ក្នុងឃុំកន្សោមអក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង នារសៀលថ្ងៃទី២៥ ខែឧសភា ។

ជាមួយគ្នានេះ សម្ដេចក្រឡាហោម ស ខេង ក៏បានណែនាំដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ទាំងអស់ ត្រូវខិតខំចូលរួមចំណែកឱ្យដំណើរការបោះឆ្នោតឃុំ-សង្កាត់ ប្រព្រឹត្តិទៅដោយបរិយាកាសសុខសន្តិភាព គ្មានអំពើហិង្សា និងគ្មានការគំរាមកំហែង។

សម្តេចក្រឡាហោម ស ខេង បានកោតសរសើរចំពោះការរីកចម្រើននៅក្នុងមូលដ្ឋានឃុំកន្សោមអក។ ជាមួយគ្នានេះ សម្ដេច បានសង្កេតឃើញថា ប្រជាពលរដ្ឋក្នុងមូលដ្ឋានឃុំ មានជីវភាពធូរធា។

សូមជម្រាបថា ក្នុងពិធីអញ្ជើញចុះជួបសំណេះសំណាលនេះ មានការអញ្ជើញចូលរួមពីសំណាក់លោក ជា សុមេធី សមាជិកគណៈកម្មាធិការកណ្ដាល និងជាអនុប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តព្រៃវែង, លោក ហាស់ សារ៉េត ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយស្រុកកំពង់ត្របែក, លោក ខៀវ សុភ័គ អនុប្រធានទី១ ក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយស្រុកកំពង់ត្របែក, លោក ហោ សំអាត ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានឃុំកន្សោមអក, អនុប្រធានទី១ អនុប្រធាន និងជាប្រធានក្រុមការងារគណបក្សប្រចាំភូមិទាំង០៩ ព្រមទាំងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត។
គួរបញ្ជាក់ថា ការបោះឆ្នោតជ្រើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ (ឆ្នាំ២០២២-២០២៧) នេះ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២ គឺជាព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្តមួយ ដែលឆ្លុះបញ្ចាំងឱ្យឃើញពីជំហានលូតលាស់ នៃលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស កាន់តែប្រសើរឡើង នៅក្នុងប្រទេសកម្ពុជា៕