សម្ដេចតេជោ ហ៊ុន សែន កំពុងអញ្ជើញដឹកនាំគណៈប្រតិភូត្រឡប់មកកាន់ប្រទេសកម្ពុជាវិញ

199
UI Promtion 2021

បន្ទាប់ពីបញ្ចប់ការអញ្ជើញចូលរួមក្នុងវេទិកាសេដ្ឋកិច្ចពិភពលោកប្រចាំ ឆ្នាំ២០២២ នៅទីក្រុង DAVOS ប្រទេសស្វីស សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២ នេះ សម្តេចបានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា ធ្វើដំណើរមកកាន់ព្រះរាជាណាចក្រកម្ពុជាវិញហើយ។ តាមកម្មវិធីដែលបានគ្រោងទុក សម្តេចតេជោនាយករដ្ឋមន្ត្រី និងគណៈប្រតិភូ នឹងអញ្ជើញមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញនៅម៉ោង៦:០០ នាទីព្រឹក ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២។
ជាលទ្ធផលនៃវេទិកាសេដ្ឋកិច្ចពិភពលោក គឺទទួលបានលទ្ធផលផ្លែផ្កាគួរជាទីមោទនភាព ក្នុងនោះតាមរយៈសារជាសំឡេងរបស់សម្ដេចតេជោកាលពីព្រឹកមិញសម្ដេចតេជោបានមានប្រសាសន៍ថា
សម្ដេចតេជោក៏បានអរគុណដល់ព្រះតេជគុណ ព្រះសង្ឃគ្រប់ព្រះអង្គ និងបងប្អូនប្រជាពលរដ្ឋខ្មែរដែលរស់នៅក្រៅប្រទេស ដែលបានទទួលស្វាគមន៍សម្ដេច ដែលនេះគឺជាការបង្ហាញឱ្យឃើញនូវការគាំទ្រសម្តេច គាំទ្ររាជរដ្ឋាភិបាល ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា។
សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍បញ្ជាក់ដែរថា នៅចុងខែធ្នូ ឆ្នាំ២០២២នេះ សម្តេចនឹងធ្វើដំណើរទៅក្រុងព្រុចសែល ប្រទេសប៊ែលហ្សិកជាបន្តទៀត ដើម្បីចូលរួមកិច្ចប្រជុំ និងអបអរសាទរខួប៤៥ឆ្នាំ នៃទំនាក់ទំនងរវាងអាស៊ាន និងអឺរ៉ុប។ សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ក្នុងនាមជាប្រធានអាស៊ាន សម្តេចនឹងប្រឹងប្រែងក្នុងការជំរុញនូវកិច្ចសហប្រតិបត្តិការរវាងអាស៊ាន និងសហភាពអឺរ៉ុប។ ពេលអញ្ជើញទៅក្រុងព្រុចសែល សម្តេចនឹងឆ្លៀតជួបជាមួយប្រជាពលរដ្ឋនៅអឺរ៉ុបជាបន្តទៀតផងដែរ។
ក្នុងសារសំឡេងនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានបង្ហាញនូវរឿងសប្បាយរីករាយចំនួន៣នៅកម្ពុជានាពេលនេះ ដែលរឿងទាំង៣នោះរួមមាន៖ ទី១-ការមិនមានឆ្លងជំងឺកូវីដ១៩ រយៈពេល ១៨ថ្ងៃជាប់គ្នា ខណៈអ្នកជំងឺសម្រាកនៅមន្ទីរពេទ្យមានតែ៧នាក់, ទី២-ការនាំមកនូវមោទនភាពជាតិ តាមរយៈការទទួលទង់ស៊ីហ្គេម សម្រាប់ធ្វើជាម្ចាស់ផ្ទះរៀបចំប្រកួតកីឡាស៊ីហ្គេមលើកទី៣២ នៅឆ្នាំ២០២៣ ដែលជាការធ្វើជាម្ចាស់ផ្ទះលើកដំបូងនៃកីឡាអាស៊ីអាគ្នេយ៍មួយនេះ និងការទ
ទួលបានមេដាយជាង ៦០គ្រឿង ពីការប្រកួតស៊ីហ្គេមនៅប្រទេសវៀតណាម, រឿងទី៣៖ គឺដំណើរការទៅបានយ៉ាងល្អប្រសើរនៃការឃោសនារកសំឡេងឆ្នោតក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងទៅនេះ ដោយមិនមានបាតុភាពហិង្សាណាមួយកើតឡើង។
ជូនពរបងប្អូនជនរួមជាតិទាំងក្នុងនិងក្រៅប្រទេស ជួបតែសេចក្តីសុខ សេចក្តីចម្រើនគ្រប់ៗគ្នា៕