ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ៖ ​យុវជនគណបក្សប្រជាជនកម្ពុជា ​មានតួនាទីមិនប្រួលប្រែ ជាមួយបុព្វហេតុឥតងាករេ ក្នុងការបម្រើគណបក្ស

97
UI Promtion 2021

(ភ្នំពេញ)៖ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្ដាល និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាល ​មានប្រសាសន៍ថា យុវជនគណបក្សប្រជាជនកម្ពុជា ​មានតួនាទីមិនប្រួលប្រែ ជាមួយបុព្វហេតុឥតងាករេ ក្នុងការបម្រើគណបក្ស។

នេះជាប្រសាសន៍របស់ឯកឧត្តម ហ៊ុន ម៉ាណែត ក្នុងពិធីអញ្ជើញសំណេះសំណាលជាមួយសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា ជាសាស្ត្រាចារ្យ គ្រូបច្ចេកទេស បុគ្គលិក និស្សិត និងសិស្ស ផ្នែកអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ(TVET) ទូទាំងប្រទេស ប្រមាណ៣ ២០០នាក់

ដែលរៀបចំឡើងដោយក្រុមសកម្មជនយុវជន ក្រុម១៨ នៅវិមាន៧មករា។

បើតាមរបាយការណ៍ដែល​ ឯកឧត្តម ហេង សួរ ស្តីពីសកម្មភាពការងាររបស់ក្រុមសកម្មជនយុវជន ក្រុម១៨ជាពិសេសក្នុងដំណើរឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥ ដែលរហូតមកដល់ពេលនេះ ក្រុមសកម្មជនយុវជន ក្រុម១៨

មានសាខានៅតាមគ្រឹះស្ថានអប់រំបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈចំនួន ២៤ ក្នុងរាជធានីខេត្តចំនួន ១៣ ដែលមានសមាជិកសរុបចំនួន ៦ ៨១៨នាក់ ដែលជាថ្នាក់ដឹកនាំ សាស្ត្រាចារ្យគ្រូបច្ចេកទេស បុគ្គលិក និស្សិត និងសិស្សរបស់គ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ។

ទន្ទឹមនឹងនេះកន្លងទៅក៏បានចូលរួមយ៉ាងសកម្មក្នុងការងារបក្ស និងការងារសង្គម ទាំងការចូលរួមចំណែកក្នុងការងារបេសកកម្ម

៣៣ម៉ោង របស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ក្នុងការប្រែក្លាយសណ្ឋាគារ The Great Duke ទៅជាមន្ទីរពេទ្យព្យាបាលជំងឺកូវីដ-១៩

កម្រិតស្រាល ការចូលរួមក្នុងយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ជូនដល់មន្ត្រីរាជការ និងកម្មករនិយោជិត នៅតាមរោងចក្រ សហគ្រាស

និងក្រុមហ៊ុនឯកជនក្រោមអនុគណកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងនិងក្រោមឆ័ត្រកងយុទ្ធពលខេមភូមិន្ទ និងកិច្ចការងារជាច្រើនទៀតរាប់មិនអស់៕