សម្តេចតេជោអំពាវនាវ១៤ ចំណុចដើម្បីឱ្យកុមារទទួលបានសិទ្ធិពេញលេញដូចមានចែងក្នុងច្បាប់ជាតិនិងអន្តរជាតិ

179
UI Promtion 2021

(ភ្នំពេញ)៖ក្នុងស្មារតីរួមចំណែកលើកកម្ពស់សិទ្ធិកុមារដើម្បីឱ្យពួកគេទទួលបានសិទ្ធិពេញលេញដូចមានចែងក្នុងច្បាប់ជាតិនិងអន្តរជាតិប្រមុខរាជរដ្ឋា ភិបាលកម្ពុជាសម្តេចតេជោ ហ៊ុន សែន បានធ្វើការអំពាវនាវទៅកាន់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ មន្ត្រីរាជការនៃក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីកុមារ ក្រុមការងារ ដើម្បីកុមារក្រសួង ស្ថាប័ន ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមាររាជធានីខេត្ត គណៈកម្មការការពារកុមារថ្នាក់ជាតិ កាកបាទក្រហមកម្ពុជាអង្គការមិនមែនរដ្ឋាភិបាល ជាតិ អន្តរជាតិដៃគូអភិវឌ្ឍ វិស័យឯកជន គ្រួសារនិងសហគមន៍ចំនួន ១៤ ចំណុច ។

នៅក្នុងសារលិខិតក្នុងឱកាសខួបលើកទី៧៣ ទិវាកុមារអន្តរជាតិ ១ មិថុនា ខួបលើកទី២១ ទិវាពិភពលោក ប្រឆាំងពលកម្មកុមារ ១២ មិថុនា និងទិវាកុមារកម្ពុជា ឆ្នាំ២០២២ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្តីនៃព្រះរាជាណាចក្រកម្ពុជានិងជាប្រធានកិត្តិយសក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារបានអំ ពាវនាវចំនួន ១៤ ចំណុចដូចខាងក្រោម៖

១- គ្រប់ក្រសួង ស្ថាប័ន ព្រមទាំងអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ត្រូវបង្កើនសិទ្ធិអំណាចដល់ កុមារ ជាពិសេស កុមារីនិងសហគមន៍ដើម្បីធ្វើឱ្យមានការផ្លាស់ប្តូរសំខាន់ៗដែលអាចដោះស្រាយឫសគល់នៃការរើសអើងការផាត់ចេញពីសង្គមនិងភាពរងគ្រោះនិងងាយរង់គ្រោះរបស់កុមារ (កុមារី កុមារជាជនជាតិដើម ភាគតិចកុមារមានពិការភាព)។

២-គ្រប់ក្រសួង ស្ថាប័ន ព្រមទាំងអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ជំរុញឱ្យមានការផ្លាស់ប្តូរក្នុងការអនុវត្តនិងគោលនយោបាយនៅក្នុងកម្រិតមូល ដ្ឋាននិង កម្រិតជាតិ តាមរយៈសកម្មភាពចុះផ្ទាល់ក្នុង ការចែករំលែកចំណេះដឹងបទពិសោធន៍ស្តីពីតថភាពរបស់កុមារដែលកំពុងជួបប្រទះ។

៣-ក្រសួងសង្គមកិច្ច អតីតយុទ្ធជននិងយុវនីតិសម្បទាគប្បីបន្តការលើកកម្ពស់សេវាសង្គម ជាពិសេសការផ្តល់ប្រឹក្សាយោបល់ការស្តារនីតិសម្បទានិងសមា ហរណ កម្មចំពោះកុមាររងគ្រោះនិងងាយរងគ្រោះដោយផ្តល់អាទិភាពជាចម្បងដល់កុមារី កុមារជាជនជាតិដើមភាគតិច និងកុមារមានពិការភាព។

៤- ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ គប្បីបន្តសហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ ទាំងថ្នាក់ជាតិ និងក្រោមជាតិ ដោយប្រើប្រាស់យន្តការដែលមានស្រាប់លើក កម្ពស់ការអនុវត្តអនុសញ្ញាស្តីពីសិទ្ធិកុមារ សំដៅធ្វើឱ្យសម្រេចនូវយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាលនិងការអភិវឌ្ឍប្រកបដោយចីរភាពកម្ពុជា ។ លើសពីនេះ ទៀតដោយត្រូវពង្រឹងប្រព័ន្ធតាមដាន និងវាយតម្លៃ ជាពិសេសបង្កើតប្រព័ន្ធទិន្នន័យកុមារទូទាំងប្រទេសហើយត្រូវបំពេញតួនាទីជាសេនាធិការជូនរាជរដ្ឋាភិបាល កំណត់ច្រកចេញចូលតែមួយគ្រប់ការងារដែលផ្តោតលើកុមារ។

៥-ពង្រឹងការបញ្ជ្រាបចូលបញ្ហានៃការរំលោភបំពានកុមារគ្រប់រូបភាពជាពិសេសកុមារដែលបាន បាត់បង់ការថែទាំពីឪពុកម្តាយ កុមារត្រូវការកិច្ចការពារពិសេស ទៅក្នុងវេទិកាសាធារណៈនៃគោលនយោបាយ ភូមិឃុំមានសុវត្ថិភាពដើម្បីឱ្យមាតាបិតា អាណាព្យាបាល អាជ្ញាធរ សមត្ថកិច្ចបានយល់ជ្រួតជ្រានិង បង្កើនកិច្ចការ ពារកុមារក្នុងគ្រួសារនិងសហគមន៍។

៦- គ្រប់ក្រសួង ស្ថាប័ន ព្រមទាំងអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ត្រូវបង្កើននូវតម្លាភាព គណនេយ្យភាព សមធម៌និងគុណធម៌លើការផ្តល់សេវាសម្រាប់ កុមារ ដើម្បីសម្រេចឱ្យបាននូវគុណតម្លៃនធនធានមនុស្សប្រកបដោយសក្តានុពលភាពនិងឧត្តមប្រយោជន៍សម្រាប់កុមារ។

៧-បន្តការសហការក្នុងជំហរឯករាជ្យភាព អព្យាក្រិតភាពជាមួយភ្នាក់ងារអង្គការសហប្រជាជាតិ អង្គការដៃគូរអភិវឌ្ឍ អង្គការជាតិ អន្តរជាតិ ក្នុងទិសដៅ អភិឌ្ឍស្របតាមច្បាប់ស្តីពីការបង្កើតអង្គការសមាតន៍ដែលមានជាធរមាន ។លើសពីនេះទៀតអង្គការទាំងអស់ត្រូវបង្ហាញផងដែរនូវតម្លាភាពសម្រាប់ការ ចូលរួមជាមួយ រាជរដ្ឋាភិបាលក្នុងភាពជាដៃគូរពេញលេញនិងគ្រប់ជ្រុងជ្រោយ។

៨-សូមលើកទឹកចិត្តដល់កុមារនិងសហគមន៍ដើម្បីត្រៀមខ្លួននិងឆ្លើយតបទៅនឹងវិបត្តិ ព្រមទាំង ដម្នះរាល់ការលំបាកនានា។

៩-គ្រប់ក្រសួងស្ថាប័នអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ គ្រួសារ សហគមន៍ សូមចូលរួមគាំទ្រឱ្យកុមារទទួលបានការអភិវឌ្ឍប្រកបដោយសុវត្ថិភាព និងជោគ ជ័យ ចាប់ពីពេលចាប់កំណើតរហូតដល់ពេញវ័យដោយបន្តពង្រឹងសេវាគាំពារ និងអភិវឌ្ឍកុមារតូច អាហារូបត្ថម្ភ សុខភាពបន្តពូជយុវវ័យការបណ្ដុះបណ្ដាលជំនាញ វិជ្ជាជីវៈនិងបំណិនជីវិត។

១០-អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ គ្រួសារ សហគមន៍ សូមចូលរួមលើកកម្ពស់ការបង្ការ ទប់ស្កាត់លុបបំបាត់ការជួញដូរមនុស្សនិងរូបភាពអាសអាភាស កុមារតាមរយៈក្នុងប្រព័ន្ធអនឡាញនិងក្រៅប្រព័ន្ធអនឡាញក្នុងសហគមន៍ដើម្បីធានាសុវត្ថិភាពស្របតាមគោលការណ៍ឧត្តមប្រយោជន៍របស់កុមារ។

១១-គ្រប់ក្រសួង ស្ថាប័ន អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់គ្រួសារ សហគមន៍ ត្រូវចូលរួមលើកកម្ពស់ការយល់ដឹងនិងផ្លាស់ប្តូរឥរិយាបថសង្គមក្នុងការ ប្រព្រឹត្ត បែបវិជ្ជមានចំពោះកុមារនៅក្នុងសហគមន៍ជាពិសេសផ្តល់ឱកាសឱ្យកុមារចូលរួមក្នុងការផ្លាស់ប្តូរសហគមន៍របស់ពួកគេ។

១២- សូមពិនិត្យលទ្ធភាពក្នុងការវិនិយោគចំនួនមន្ត្រីរភ្នាក់ងារសង្គមកិច្ចនៅតាមឃុំនីមួយៗដើម្បីបង្ខិតការផ្តល់សេវាសង្គមកិច្ចឱ្យកាន់តែកៀកទៅកុមារនិងសហ គមន៍ ជាពិសេស កុមារងគ្រោះដោយឪពុកម្តាយទុកចោល កុមារដែលទទួលរងអំពើហិង្សានិងការកេងប្រវ័ញ្ចគ្រប់រូបភាព។

១៣-គ្រប់ក្រសួង ស្ថាប័ន អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ត្រូវបន្តជំរុញការរៀបចំនិងអនុវត្តប្រព័ន្ធកិច្ចការពារកុមារឱ្យមានលក្ខណៈប្រទាក់ក្រឡាជាពហុ វិស័យនៅក្នុងសហគមន៍ជាពិសេសការជួយ ដល់កុមារគ្រប់វិស័យ។

១៤-គ្រប់ក្រសួងស្ថាប័នព្រមទាំងអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ត្រូវលើកកម្ពស់ការអភិវឌ្ឍធនធានមនុស្សតាមរយៈការបង្កើនការអប់រំផ្សព្វផ្សា យពង្រឹងកិច្ចការពារនិងពិនិត្យតាមដានការអនុវត្តសិទ្ធិកុមារពីថ្នាក់ជាតិដល់ថ្នាក់ក្រោមជាតិ ៕