បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន អរគុណដល់បងប្អូនប្រជាពលរដ្ឋស្រុកកងមាស ដែលបង្ហាញនូវការស្រឡាញ់ដឹងគុណ និងគាំទ្រយ៉ាងស្មោះស្ម័គ្រ ចំពោះគណបក្សប្រជាជនកម្ពុជា

178
UI Promtion 2021

(ភ្នំពេញ)៖ លោកបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងបញ្ជាក់ថា ការសិក្សាកម្មវិធីការសរសេរកូដ (Scatch) ពិតជាអាចជួយដល់សិស្សានុសិស្ស បានច្រើនលើការជំរុញការគិត បណ្តុះនូវការរៀបចំផែនការ ដើម្បីទទួលបានលទ្ធផលតាមការគ្រោងទុក ដូចការសិក្សាបែបលក្ខណៈ STEM ។

លោករដ្ឋមន្ត្រីបានថ្លែងដូចនេះ នាព្រឹកថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២២នេះ ក្នុងឱកាសអញ្ជើញជាអធិបតីភាព នៅក្នុងកម្មវិធីប្រគល់កុំព្យូទ័រយួរដៃ៥០គ្រឿង របស់អង្គការក្រុមការងារកម្ពុជាដើម្បីការអប់រំ (CTEP) ដល់វិទ្យាល័យចំណេះទូទៅ និងបច្ចេកទេស ហ៊ុន សែន ជម្ពូវ័ន ។

លោករដ្ឋមន្ត្រីបានបន្ថែមថា វិស័យអប់រំនាពេលបច្ចុប្បន្ននេះ បានអនុវត្តកំណែទម្រង់វិស័យអប់រំចំនួនពី២ដំណាក់កាលរួចហើយ ដែលបាននាំមកនូវកិត្តយសជូនគ្រូបង្រៀន និងការអភិវឌ្ឍវិស័យអប់រំ នឹងកំពុងតែចាប់ផ្តើមអនុវត្តនូវដំណាក់ទី៣ ការកសាងប្រព័ន្ធ និងការអភិវឌ្ឍសមត្ថភាព ។ ដោយបច្ចុប្បន្ននេះមានគ្រឹះស្ថានអប់រំបច្ចេកទេសសរុបចំនួន១៨ទូទាំងប្រទេស ក្នុងនោះក្នុងឆ្នាំសិក្សា ២០២១-២០២២ មានគ្រូសរុបចំនួន ២២៤នាក់ ស្រី៥៤នាក់ សិស្សសរុបចំនួន ៣ ២៧៨នាក់ ស្រី ១១៧៤នាក់ និងមានជំនាញ ១០ជំនាញ រួមមានជំនាញ អគ្គិសនី អេឡិចត្រូនិក មេកានិច ក្សេត្រសាស្ត្រ បសុវប្បកម្ម កុំព្យូទ័រ ទេសចរណ៍ និងគណនេយ្យ កែច្នៃអាហារ និងDigital Media Design ។

លោក ហង់ ជួនណារ៉ុន បានបន្ថែមថា ការបញ្ជូនសិស្សទៅប្រតិបត្តិទ្រឹស្តី នៅវិទ្យាស្ថានជាតិពហុបច្ចេកទេសនៃកម្ពុជាជារៀងរាល់ឆ្នាំ ការទទួលបានមេដាយមាសចំនួន២ របស់ក្រុមសិស្សជំនាញអេឡិចត្រូនិកក្នុងការប្រកួតវីដេអូស្អែមឆ្នាំ២០២១ និងលទ្ធផលបញ្ចប់ការសិក្សារបស់សិស្សល្អប្រសើរ ជាកត្តារួមចំណែកក្នុងការផលិតធនធានមនុស្សមានជំនាញ សម្រាប់រួមចំណែកអភិវឌ្ឍសង្គមនិងសេដ្ឋកិច្ចជាតិផងដែរ។

ជាមួយគ្នានោះលោករដ្ឋមន្ត្រីក៏បានថ្លែងអំណរគុណដល់នាយកដ្ឋានតម្រង់ទិសវិជ្ជាជីវៈ ដែលតែងតែខិតខំបំពេញតួនាទី និងភារកិច្ចដែលថ្នាក់ដឹកនាំក្រសួងអប់រំ និងរាជរដ្ឋាភិបាលកម្ពុជាប្រគល់ជូន ធ្វើយ៉ាងណាពង្រីក និងពង្រឹងការអប់រំបច្ចេកទេស ដើម្បីសម្រេចបាននូវសមិទ្ធិផលល្អៗសម្រាប់សាលារៀន ក៏ដូចជាសម្រាប់សិស្សានុសិស្សទាំងអស់ក្រោយបញ្ចប់ការសិក្សា អាចមានសមត្ថភាពតាមជំនាញ ដែលខ្លួនបានសិក្សារៀនសូត្រទាំង ជំនាញទន់ និងជំនាញរឹងអាចប្រកបមុខរបរចិញ្ចឹមជិវិតនាពេលអនាគត។

បន្ថែមពីនេះ លោករដ្ឋមន្ត្រី ក៏ថ្លែងអំណរគុណចំពោះ អង្គការក្រុមការងារកម្ពុជាដើម្បីការអប់រំ (CTEP) ដែលបានចូលរួមចំណែកក្នុងវិស័យអប់រំ ផ្តល់ការគាំទ្រនូវការសម្របសម្រួលការចុះកម្មសិក្សាសិស្ស ការឧបត្ថម្ភគាំទ្រនូវកុំព្យូទ័រដល់គ្រឹះស្ថានសិក្សាទាំងផ្នែកចំណេះទូទៅ និងអប់រំបច្ចេកទេសសម្រាប់សិស្សានុ សិស្សអាចសិក្សាប្រតិបត្តិបានដោយផ្ទាល់ និងបានបង្កើតនូវកិច្ចសហប្រតិបត្តិការជាមួយក្រសួងអប់រំ យុវជន និងកីឡា តាមរយៈនាយកដ្ឋានតម្រង់ទិសវិជ្ជាជីវៈ អនុវត្តនូវកម្មវិធីការសរសេរកូដ (Scatch) នៅតាមវិទ្យាល័យចំណេះទូទៅនិងបច្ចេកទេសផងដែរ៕