តំណាងឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត ជួបសំណេះសំណាល និងបង្រៀនគូនសន្លឹកឆ្នោតជូនសមាជិកបក្សនៅស្រុកតំបែ ស្រុកក្រូចឆ្មារ និងស្រុកត្បូងឃ្មុំ

159
UI Promtion 2021

(ត្បូងឃ្មុំ)៖លោកឆាយវណ្ណាសមាជិកគណៈអចិន្ត្រៃយ៍យុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាលនិងជាប្រធានផ្នែកវប្បធម៌និងសាសនាតំណាងលោកបណ្ឌិត ហ៊ុន ម៉ាណែត បានអញ្ជើញជួបសំណេះសំណាលជាមួយសមាជិក សមាជិកាសកម្មជនមកពីស្រុកចំនួន៣ជាង៦០០និងបង្រៀនគូសសន្លឹកឆ្នោតដល់ម្ចាស់ឆ្នោតព្រមទាំងការដាក់ចេញនូវយុទ្ធសាស្ត្រនានាជូនដល់សមាជិកសមាជិកានិងសកម្មជនក្នុងការចុះធ្វើសកម្មភាពស្វែងរកការគាំទ្រដល់គណបក្សប្រជាជនកម្ពុជា។
កម្មវិធីនេះធ្វើឡើងនៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២២នេះ នៅភូមិព្រែកជរ ឃុំសេដាស្រុកតំបែខេត្តត្បូងឃ្មុំដោយមានវត្តមានចូលផងដែរពីសំណាក់លោកស្រី ម៉ាត់ ម៉ារ៉ា ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយឃុំគរ លោក តហ៊ើរ អូម៉ើរ ប្រធានសមាគមប្រភពល្អកម្ពុជា និងជាក្រុមជជំនួយការផ្នែកវប្បធម៌ និងសាសនាលោកម៉ាត់រំលីលោកហ៊ឹមលុកម៉ានព្រមទាំងឥស្សរជនជាច្រើននាក់ផ្សេងទៀត។

ស្ថិតក្នុងឱកាសនេះលោកឆាយវណ្ណាបានផ្តាំផ្ញើនិងសួរសុខទុកពីសំណាក់លោកបណ្ឌិតហ៊ុនម៉ាណែតដែលជានិច្ចកាលលោកបណ្ឌិតតែងតែគិតគូរពីសហគមន៍ឥស្លាម ដោយយកចិត្តទុកដាក់បំផុតបារម្ភពីសុខទុក្ខជាដើម។
លោកឆាយវណ្ណាបន្ថែមទៀតថាសន្លឹកឆ្នោតរបស់សមាជិកបក្សនិងប្រជាពលរដ្ឋដែលបោះជូនគណបក្សប្រជាជនកម្ពុជាគឺជាសន្លឹកឆ្នោតនាំមកនូវសន្តិភាពយូរអង្វែងសម្រាប់ខ្លួនឯងសម្រាប់សង្គមនិងសម្រាប់ប្រទេសជាតិទាំងមូលព្រមទាំងបានលើកឡើងអំពីគុណតម្លៃសន្តិភាពរបស់កម្ពុជាក៏ដូចជាពិភពលោកទាំងមូល។ ប្រទេសកម្ពុជាមានសន្តិភាពដូចសព្វថ្ងៃនេះគឺដោយសារការខិតខំរបស់គណបក្សប្រជាជន ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាមគ្គុទ្ទេសក៍ដ៏ឆ្នើម។ ប្រជាពលរដ្ឋកម្ពុជាពិតជាមានសំណាងណាស់ដែលរស់នៅក្នុងប្រទេសដែលមានសន្តិភាព ព្រោះមានសម្ដេចតេជោជាអ្នកដឹកនាំការពារយ៉ាងរឹងមាំ។
លោកបានថ្លែងយ៉ាងដូច្នេះថា «យើងបោះឆ្នាតជូនគណបក្សប្រជាជន គឺដើម្បីសន្តិភាព និងភាពសុខសាន្តរបស់ប្រជារាស្ត្រ»។ លោកបានបន្តថា គណបក្សប្រជាជនកម្ពុជាគឺជាគណបក្សដែលមានភាពចាស់ទុំក្នុងវិស័យនយោបាយ និងមានស្នាដៃធំធេងណាស់សម្រាប់ប្រជាជននិងប្រទេសកម្ពុជា។

លោកបានរំលឹកពីការខិតខំប្រឹងប្រែងរបស់គណបក្សប្រជាជនគ្រប់កាល់ទេសៈ ដែលបានក្លាយជាសច្ចធម៌ប្រវត្តិសាស្ត្រសម្រាប់កម្ពុជា។ លោកថា គ្រាដំបូង គណបក្សនេះបានចូលរួមក្នុងចលនាទាមទារឯករាជ្យពីបារាំងជាមួយសម្ដេច ព្រះនរោត្តម សីហនុ។ ដោយសារប្រទេសជាតិធ្លាក់ទៅក្នុងភ្នក់ភ្លើងសង្គ្រាម, សម្ដេចតេជោហ៊ុនសែនក៏បានចូលរួមដឹកនាំតស៊ូរំដោះជាតិនិងបន្តដឹកនាំចលនាប្រយុទ្ធតស៊ូវាយរំលំរបបប្រល័យពូជសាសន៍រហូតដល់បានជ័យជម្នះនៅថ្ងៃ៧ មករា ១៩៧៩។ បន្ទាប់មកក្នុងបុព្វហេតុបង្រួបបង្រួមប្រទេសជាតិ ស្វែងរកសន្តិភាពជូនប្រជាជនប្រទេសជាតិដើម្បីឱ្យខ្មែរទាំងអស់រួមគ្នាក្រោមម្លប់ព្រះមហាក្សត្រតែមួយ រាជរដ្ឋាភិបាលតែមួយ កងទ័ពតែមួយ នគរបាលតែមួយ សម្តេចតេជោប្រធានគណបក្សប្រជាជនកម្ពុជាបានដាក់ចេញនូវនយោបាយឈ្នះឈ្នះដែលបាននាំមកនូវសន្តិភាពពេញលេញនិងការអភិវឌ្ឍជូនប្រទេសជាតិរហូតដល់សព្វថ្ងៃ។
លោកបញ្ជាក់ទៀតថា ស្នាដៃដ៏ធំធេងមួយទៀត គឺនៅឆ្នាំ២០២០ ជំងឺកូវីដ១៩ បានផ្ទុះឡើងនៅប្រទេសកម្ពុជាពេលនោះសម្ដេចតេជោបានខិតខំការពារអាយុជីវិតប្រជាពលរដ្ឋខិតខំរកជំនួយនិងចំណាយថវិកាទិញវ៉ាក់សាំងនិងបរិក្ខារទប់ស្កាត់មេរោគកូវីដ ១៩ព្រមទាំងប្រឹងទប់ស្កាត់ការរីករាលដាលជំងឺដ៏កាចសាហាវនេះ រហូតដល់អាចគ្រប់គ្រងស្ថានការណ៍រីករាលដាលនេះនិងឈានទៅដល់ការបើកសកម្មភាពសេដ្ឋកិច្ច សង្គម និងបើកប្រទេសឡើងវិញ។

តាមរយៈការដាក់ចេញនូវមាគ៌ានយោបាយ និងយុទ្ធសាស្ត្រ ដឹកនាំដ៏ឈ្លាសវៃ និងត្រឹមត្រូវនេះហើយទើបធ្វើឱ្យគណបក្សប្រជាជនកម្ពុជាទទួលបានជោគជ័យក្នុងការដឹកនាំប្រទេស និងទទួលបានការគាំទ្រយ៉ាងខ្លាំងក្លាពីប្រជាពលរដ្ឋ និងកសាងសមាជិកបក្សបានជាង៥លាននាក់រហូតដល់សព្វថ្ងៃ។
លោកឆាយវណ្ណាក៏បានថ្លែងទៅកាន់សមាជិកសមាជិកាបក្សគ្រប់រូបត្រូវមានចិត្តស្មោះត្រង់និងគាំទ្រគណបក្សប្រកបដោយមនសិកាខ្ពស់និងសូមចលនាប្រជាពលរដ្ឋដែលគាំទ្រគណបក្សទៅបោះឆ្នោតនិងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ឱ្យបានគ្រប់ៗគ្នា។ ត្រូវប្តេជ្ញាខិតខំគ្រប់សកម្មភាពដើម្បីឱ្យគណបក្សប្រជាជនបានកាន់អំណាចជារៀងរហូត ដើម្បីប្រទេសជាតិទទួលបានសុខសន្តិភាព និងការអភិវឌ្ឍរៀងរហូត ហើយប្រជាពលរដ្ឋគ្រប់រូបក៏នឹងទទួលបានភាពសុខសាន្តនិងមានការរីកចម្រើក្នុងជីវភាពរស់នៅជារៀងរហូតផងដែរ។ ដូច្នេះសន្លឹកឆ្នោតមួយសន្លឹករបស់ប្រជាពលរដ្ឋដែលបោះជូនគណបក្សប្រជាជន គឺជាសន្លឹកឆ្នោតដែលនឹងនាំមកនូវសន្តិភាពយូរអង្វែងជូនជាតិនិងភាពសុខសាន្តជូនប្រជាជន ។
លោកឆាយវណ្ណាបានអំពាវនាវឲ្យសមាជិកសមាជិកាសកម្មជនយុវជនឥស្លាមគណបក្សប្រជាជនទាំងអស់ទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាឲ្យបានគ្រប់ៗគ្នាហើយបានធ្វើការផ្សព្វផ្សាយពីគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជានិងបានបង្រៀនគូសសន្លឹកឆ្នោតដល់ប្រជាពលរដ្ឋម្ចាស់ឆ្នោតនិងការដាក់ចេញនូវយុទ្ធសាស្ត្រនានាជូនដល់សមាជិកសមាជិកាសកម្មជននិងយុវជនឥស្លាមគណបក្សប្រជាជនកម្ពុជាក្នុងការចុះធ្វើសកម្មភាពស្វែងរកការគាំទ្រជូនដល់គណបក្សប្រជា ជនកម្ពុជា៕