ឯកឧត្តម ខៀវ កាញារីទ្ធ អញ្ជើញជួបសំណេះសំណាលជាមួយនឹងសមាជិក-សមាជិកាគណបក្សនិងចូលរួមហែការឃោសនាការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់

58
UI Promtion 2021

ខេត្តកំពង់ចាម៖ឯកឧត្តមខៀវកាញារីទ្ធប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាក្រសួងព័ត៌មាននិងជាប្រធានក្រុមការងារគណបក្សចុះជួយមូលដ្ឋានស្រុកកោះសូទិននិងលោកស្រីខៀវទេពរង្ស៊ីកាញារីទ្ធអញ្ជើញជួបសំណេះសំណាលជាមួយនឹងសមាជិកសមាជិកាគណបក្សនិងចូលរួមហែការឃោសនាការបោះឆ្នោតក្រុមប្រឹក្សាឃុំ/សង្កាត់ នៅឃុំព្រែកតានង់ឃុំមហាខ្ញូងឃុំកំពង់រាបឃុំពាមប្រធ្នោះ ឃុំល្វេ និងឃុំពង្រ នៃស្រុកកោះសូទិន ខេត្តកំពង់ចាម នាព្រឹកថ្ងៃទី០២ខែមិថុនា ឆ្នាំ២០២២។
សូមបញ្ជាក់ថា,គណបក្សប្រជាជនកម្ពុជាធានាបន្តការអភិវឌ្ឍសង្កាត់ឱ្យបានសម្រេចជោគជ័យតាមទិសដៅ ៧ចំណុច ដូចខាងក្រោម៖
១៖ ជាសង្កាត់ដែលធានាការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ និងសិទ្ធិសេរីភាពរបស់ប្រជាជនតាមគន្លងនីតិរដ្ឋ\ដើម្បីលើកកម្ពស់ការអភិវឌ្ឍមូលដ្ឋាននិងធ្វើឱ្យប្រជាជនបានរស់នៅដោយសុខដុមរមនាក្រោមម្លប់នៃសន្តិភាព
ទី២៖ ជាសង្កាត់ដែលមានសន្តិសុខ របៀបរៀបរយ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គមកាន់តែល្អប្រសើរ
ទី៣៖ ជាសង្កាត់ដែលធានាការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ប្រកបដោយគុណភាព តម្លាភាព និងជឿទុកចិត្ត
ទី៤៖ ជាសង្កាត់ដែលមានការអភិវឌ្ឍសេដ្ឋកិច្ច ដើម្បីលើកស្ទួយជីវភាពប្រជាជន តាមរយៈការបង្កើនការងារការពង្រីកមុខរបរ ការអភិវឌ្ឍវិស័យកសិកម្ម ការរក្សាស្ថិរភាពថ្លៃស្បៀងអាហារ និងថ្លៃទំនិញចាំបាច់សម្រាប់ជីវភាពប្រចាំថ្ងៃ
ទី៥៖ ជាសង្កាត់ដែលលើកកម្ពស់ការគាំពារសង្គម និងលើកកម្ពស់ស្ថានភាពរស់នៅរបស់ស្រ្តី យុវជន កុមារ ជនមានពិការភាព ជនចាស់ជរា ជនជាតិដើមភាគតិច អតីតយុទ្ធជន គ្រួសារក្រីក្រ និងប្រជាជនងាយរងគ្រោះផ្សេងទៀត
ទី៦៖ ជាសង្កាត់ ដែលលើកកម្ពស់គណនេយ្យភាព ចំពោះប្រជាពលរដ្ឋ យុត្តិធម៌សង្គម និងភាពស្អាតស្អំ គ្មានការរំលោភអំណាច និងគ្មានអំពើពុករលួយ
ទី៧៖ ជាសង្កាត់ដែលមានស្វ័យភាព សិទ្ធិអំណាច មុខងារ ធនធាន និងការទទួលខុសត្រូវច្បាស់លាស់ ដើម្បីធានាការអភិវឌ្ឍមូលដ្ឋាន និងការការពារផលប្រយោជន៍របស់ប្រជាជន ៕