ប្រមុខការពារជាតិកម្ពុជា៖ សង្គ្រាមនៅអ៊ុយក្រែន កំពុងធ្វើឱ្យពិភពលោក ឈានចូលរបត់ថ្មីមួយនៃការបែកបាក់ និងការបែងចែកប៉ូលមនោគមន៍វិជ្ជា និងភូមិសាស្ត្រនយោបាយ

48
UI Promtion 2021

(ភ្នំពេញ)៖សម្តេចពិជ័យសេនាទៀបាញ់ឧបនាយករដ្ឋមន្រ្តីរដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជាបានលើកឡើងថាសង្គ្រាមនៅអ៊ុយក្រែនបាននិងកំពុងធ្វើឱ្យពិភពលោកឈានចូលទៅរបត់ថ្មីមួយនៃការបែកបាក់និងការបែងចែកប៉ូលមនោគមន៍វិជ្ជានិងភូមិសាស្ត្រនយោបាយនិងធ្វើឱ្យរដ្ឋតូចៗត្រូវធ្វើការជ្រើសរើសរវាងប្រទេសមហាអំណាចពាក់ព័ន្ធ។

ថ្លែងក្នុងពិធីបញ្ចុះបឋមសិលា និងបើកការដា្ឋនសាងសង់រោងជាងជួសជុលនាវា ផែសំចត និងស្ដារឃ្លាំង នៅមូលដ្ឋានសមុទ ខេត្តព្រះសីហនុនៅថ្ងៃទី៨ខែមិថុនា ឆ្នាំ២០២២នេះសម្តេចពិជ័យសេនាទៀបាញ់បានលើកឡើងថាការផ្ទុះឡើងនូវសង្គ្រាមនៅអ៊ុយក្រែនក៏បានបង្កបរិយាកាសសន្តិសុខសកលមានការប្រែប្រួលយ៉ាងស្រួចស្រាល់ប្រកបដោយភាពមិនប្រាកដប្រជាខ្ពស់និងអាចបង្កគ្រោះថ្នាក់ដោយគ្មាននរណាអាចប៉ាន់ប្រមាណបានថែមទៀត ជាពិសេសបច្ច័យអវិជ្ជមាន ការងើបឡើងវិញនៃការអភិវឌ្ឍសង្គម សេដ្ឋកិច្ច ក្រោយវិបត្តិជំងឺកូវីដ-១៩។

«ជាមួយគ្នានេះសង្គ្រាមនេះបានបង្ហាញច្បាស់ពីការវិលត្រឡប់មកវិញនៃការប្រកួតប្រជែងយ៉ាងស្រួចស្រាល់រវាងប្រទេសមហាអំណាចធំៗដែលបាននិងកំពុងធ្វើឱ្យពិភពលោកឈានចូលទៅរបត់ថ្មីមួយនៃការបែកបាក់និងការបែងចែកប៉ូលមនោគមន៍វិជ្ជានិងភូមិសាស្ត្រនយោបាយនិងធ្វើឱ្យរដ្ឋតូចៗត្រូវធ្វើការជ្រើសរើសរវាងប្រទេសមហាអំណាចពាក់ព័ន្ធ»។ នេះជាការគូសបញ្ជាក់របស់ប្រមុខការពារជាតិកម្ពុជា។
សង្គ្រាមរុស្ស៉ី-អ៊ុយក្រែន បានអូសអន្លាយរយៈពេលជាង១០០ថ្ងៃមកហើយ ដោយកងទ័ពរុស្ស៉ីកំពុងបង្កើនការវាយលុកនៅតំបន់ដុនបាស់ភាគខាងកើតប្រទេសអ៊ុយក្រែនខណៈដែលពួកបច្ចិមប្រទេសបានបញ្ជូនអាវុធជាច្រើនសន្ធឹកសន្ធាប់ថែមទៀតដល់ប្រទេសអ៊ុយក្រែនដើម្បីតទល់នឹងរុស្ស៉ីក្នុងនោះមានទាំងប្រព័ន្ធមីស៊ីលចម្ងាយមធ្យមផងដែរ។

ទោះបីជាសង្គ្រាមនេះស្ថិតនៅក្នុងព្រំដែនអឺរ៉ុបខាងកើតដែលមិនទាន់ចូលទឹកដីណាតូប៉ុន្តែក្រុមអ្នកវិភាគនយោបាយបានលើកឡើងថាសង្គ្រាមនេះមិនមែនត្រឹមតែជាសង្គ្រាមរុស្ស៉ី-អ៊ុយក្រែននោះទេ ប៉ុន្តែវាជាសង្គ្រាមរវាងមហាអំណាចរុស្ស៉ី និងណាតូខណៈដែលអាមេរិកនិងសម្ព័ន្ធមិត្តបានកៀរគរកម្លាំងសម្ព័ន្ធមិត្តដាក់សម្ពាធ និងទណ្ឌកម្មនានាលើរុស្ស៉ី។

កាលពីថ្ងៃទី០២ ខែមីនាឆ្នាំ២០២២កម្ពុជាបានចូលរួមជាប្រទេសសហស្ថាបនិក នៃសេចក្តីសម្រេចចិត្តនៃកិច្ចប្រជុំពិសេសបន្ទាន់របស់មហាសន្និបាតអង្គការសហប្រជាជាតិស្តីពីស្ថានការណ៍នៅប្រទេសអ៊ុយក្រែននិងបានស្ថិតក្នុងចំណោម១៤១ប្រទេសដែលបានបោះឆ្នោតថ្កោលទោសនិងទាមទារឱ្យរុស្ស៉ីដកកងទ័ពចេញពីអ៊ុយក្រែន។

សម្តេចតេជោហ៊ុនសែនក៏បានបញ្ជាឱ្យមន្រ្តីទូតនិងមន្រ្តីតំណាងកម្ពុជានានាប្រកាន់ខ្ជាប់គោលជំហរបោះឆ្នោតប្រឆាំង នឹងការឈ្លានពានលើប្រទេសអ៊ុយក្រែន ដោយចាត់ទុកថាករណីនេះជាការរំលោភបំពានពីសំណាក់ប្រទេសខ្លាំងទៅលើ ផងដែរ៕ ប្រទេសទន់ខ្សោយ ដែលធ្វើឱ្យមានទម្លាប់មិនល្អ នៅលើពិភពលោក

ប្រមុខការពារជាតិកម្ពុជា៖ សង្គ្រាមនៅអ៊ុយក្រែន កំពុងធ្វើឱ្យពិភពលោក ឈានចូលរបត់ថ្មីមួយនៃការបែកបាក់ និងការបែងចែកប៉ូលមនោគមន៍វិជ្ជា និងភូមិសាស្ត្រនយោបាយ៕