លិខិតអបអរសាទររបស់សម្ដេចតេជោហ៊ុនសែននិងព្រះរាជសាររបស់ព្រះចៅស៊ុលតង់ព្រុយណេក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី៣០នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ

173
UI Promtion 2021

ភ្នំពេញ៖ លិខិតអបអរសាទររបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជានិងព្រះរាជសារអបអរសាទររបស់ព្រះចៅស៊ុលតង់ ហាជី ហាសសាណាល់ បុលគីយ៉ាស់ នៃព្រុយណេដារ៉ូស្សាឡាម ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី៣០នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។
សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រម្ពុជា បានថ្លែងថា ទូលបង្គំ មានសេចក្តីសោមនស្សរីករាយក្រៃលែង សូមសម្តែងនូវអំណរសាទរដ៏កក់ក្តៅនិងថ្វាយព្រះពរចំពោះព្រះអង្គនិងប្រជាជនព្រុយណេដារូសាឡាមក្នុងឱកាសខួបអនុស្សាវររីយ៍លើកទី៣០នការបង្កើតទំនាក់ទំនងការទូតរវាងព្រះរាជាណាចក្រកម្ពុជា និង ព្រុយណេដារូស្សាឡាម។
ក្នុងរយៈពេល៣០ឆ្នាំកន្លងមកនេះទំនាក់ទំនាងមិត្តភាពយូរអង្វែងនិងកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធរវាងប្រទេសយើងទាំងពីរត្រូវបានយកចិត្តទុកដាក់ខ្ពស់ និងមានការរីកចម្រើន។
ឆ្លៀតក្នុងឱកាសដ៏នក្ខត្តឫក្សនេះទូលបង្គំសូមបញ្ជាក់ឡើងវិញនូវការប្ដេជ្ញាចិត្តដ៏មុតមាំរបស់ទូលបង្គំក្នុងការធ្វើឱ្យស៊ីជម្រៅបន្ថែមទៀតនូវទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការរបស់យើងទាំងក្នុងក្របខណ្ឌទ្វេភាគីនិងពហុភាគីដើម្បីផលប្រយោជន៍ទៅវិញទៅមករបស់ប្រជាជនយើងទាំងពីរ ក៏ដូចជាការថែរក្សាសន្តិភាព សន្តិសុខស្ថិរភាពនិងវិបុលភាពនៅក្នុងសហគមន៍អាស៊ាននិងពិភពលោកទាំងមូល៕